ប្រគល់រង្វាន់ជូនចំពោះអង្គការនិងយុវជនឆ្នើមអាស៊ាន
13/11/2013 07:38
ប្រគលរង្វាន់ជូនចំពោះអង្គការនិងយុវជនឆ្នើមអាស៊ាន

ប្រគលរង្វាន់ជូនចំពោះអង្គការនិងយុវជនឆ្នើមអាស៊ាន (រូបថតៈ gdtd.vn) (VOVworld)-ពិធីប្រគល់រង្វាន់ជូនចំពោះអង្គការនិងយុវជនឆ្នើមអាស៊ានបាន ប្រព្រឹត្តទៅនៅទីក្រុងហាណូយនាយប់ថ្ងៃទី១២វិច្ឆិកា។ យុវជនឆ្នើមអាស៊ានចំ នួន១០នាក់ត្រូវបានទទួលរង្វាន់ដោយមានស្នាដៃជាច្រើន និងមានការរួមវិភាគ ទានចំពោះសហគមន៌។ ថ្លែងមតិនៅទីនេះ លេខាទី១នៃមជ្ឈឹមសម្ព័ន្ធយុវជន កុម្មុយនិស្តហូជីមិញប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកយុវជនវៀតណាម លោក Nguyen Dac Vinh បានអះអាងថា វៀតណាមសន្យាបន្តកិច្ចសហប្រតិ បត្តិការ រួមវិភាគទានសម្រាប់ដំណើការកសាងអាស៊ានឲ្យក្លាយទៅជាសហគមន៌ បង្រួបបង្រួម និង មិត្តភាព ស្ថិរភាពសន្តិភាព និងអភិវឌ្ឍន៌។ ក្នុងឳកាសនេះដែរ តាងនាមគណៈកម្មាធិការជាតិទទួលបន្ទុកយុវជនវៀតណាម និងយុវជនវៀត ណាមទាំងមូលលោក Nguyen Dac Vinh បានផ្ញើរសេចក្តីរំលែកទុក្ខយ៉ាងជ្រាល ជ្រៅទៅកាន់ ជនរងគ្រោះដោយព្យុះ Haiyan នៅហ្វីលីពីននាពេលកន្លងទៅ ព្រម ទាំងអំពាវ នាវបណ្តាអង្គការយុវជនក្នុងសហគមន៌អាស៊ានមានការផ្តើមគំនិតនិង មានសកម្មភាពជាក់ស្តែងជួយប្រជាជនហ្វីលីពីនជំនះពុះពារផលវិបាកដោយព្យះ Haiyan បណ្តាលឡើង៕
Related






