បរិមាណជនស្លាប់ដោយអំពើហឹង្សានៅអាមេរិកកើនឡើងយ៉ាងខ្លាំងបំផុតក្នុងឆ្នាំ២០១៥
06/01/2016 10:27
(VOVworld) - ការវាយប្រហារភេរវកម្មដែលបាន ដំណើរការដោយមុខសញ្ញាជ្រុល និយមនៅក្នុងប្រទេស បានប្រែក្លាយឆ្នាំ២០១៥ទៅជាឆ្នាំមានបរិមាណជន ស្លាប់ ដោយអំពើហឹង្សាច្រើនបំផុតនៅប្រទេស អាមេរិកក្នុងអំឡុង២ទសវត្សរ៍កន្លងទៅ។

ប៉ូលីសធ្វើការស៊ើបអង្កេតនៅកន្លែងកើតហេតុនៃការបាញ់ប្រហារនៅទីក្រុង San Bernadino (រូបថត៖AFP/TTXVN) (VOVworld) - ការវាយប្រហារភេរវកម្មដែលបានដំណើរការដោយមុខសញ្ញាជ្រុល និយមនៅក្នុងប្រទេសបានប្រែក្លាយឆ្នាំ២០១៥ទៅជាឆ្នាំមានបរិមាណជនស្លាប់ ដោយអំពើហឹង្សាច្រើនបំផុតនៅប្រទេសអាមេរិកក្នុងអំឡុង២ទសវត្សរ៍កន្លងទៅ។ តាមរបាយការណ៍ដែលត្រូវបានប្រកាសនាថ្ងៃទី៥ មករា អង្គការឃ្លាំមើលក្រុមជ្រុល និយម ADL បានឲ្យដឹងថា ក្នុងឆ្នាំ២០១៥នៅអាមេរិកបានកើតមានឡើងករណីវាយ ប្រហារដោយអំពើហឹង្សាចំនួន១៧ករណី បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ចំនួន៥២នាក់ស្លាប់។តួរលេខនេះខ្ពស់ជាងបិរមាណជនស្លាប់ក្នុងឆ្នាំ២០១៣និង ឆ្នាំ២០១៤បូកចូលគឺ៤៧នាក់។ឆ្នាំ២០១៥ក៏ជាឆ្នាំសាក្ខីភាពនៃការវាយប្រហារដោយ អំពើហឹង្សាជ្រុលនិយមចំនួន៣ដែលសម្លាប់មនុស្សច្រើនបំផុតក្នុង អំឡុង៥០ឆ្នាំ កន្លងទៅនៅអាមេរិកនោះគឺការបាញ់ប្រហារនាថ្ងៃទី២ ធ្នូ នៅទីក្រុង San Bernadino ការបាញ់ប្រហារនាថ្ងៃទី១៧ មិថុនា នៅទីក្រុង Charleston និង ការបាញ់ប្រហារទៅ លើមូលដ្ឋានយោធាចំនួនពីរកន្លែងនៅទីក្រុង Chattanooga នាថ្ងៃ ទី១៦ កក្កដា។ អ្នកជំនាញការ ADL ចាត់ទុកថា តួរលេខពោលខាងលើបានសរឲ្យ ឃើញនូវ ស្ថានភាពជាក់ស្ដែងគួរឲ្យព្រួយបារម្ភនៅពេលមុខសញ្ញាជ្រុលនិយមលេចចេញ កាន់តែច្រើនឡើងនៅអាមេរិកខណៈដែលអាជ្ញាធរនៅមិនទាន់ស្វែងរកបាននូវ សម្លេងរួមក្នុងបញ្ហាគ្រប់គ្រងកាំភ្លើងនៅឡើយ៕
Related






