ប្រជាជនទ្វីបអឺរ៉ុបចាត់ទុក IS ជាការគំរាមកំហែងធំបំផុត
14/06/2016 11:09
(VOVworld) - ប្រជាជននៅប្រទេសអឺរ៉ុបជាច្រើនចាត់ ទុកអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសជាការគំរាម កំហែងធំបំផុតទៅលើប្រទេសរបស់គេ ដែលធ្ងន់ធ្ងរ ជាងបញ្ហាបម្រែបម្រួលអាកាសធាតុ អស្ថិរភាពសេដ្ឋ កិច្ចនិងវិបត្តិជនចំណាកស្រុក។

ក្រុមឧទ្ទាមនៃអង្គការភេរវកម្ម IS (រូបថត៖CNN) (VOVworld) - ប្រជាជននៅប្រទេសអឺរ៉ុបជាច្រើនចាត់ទុកអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យ ប្រកាសជាការគំរាមកំហែងធំបំផុតទៅលើប្រទេសរបស់គេ ដែលធ្ងន់ធ្ងរជាងបញ្ហា បម្រែបម្រួលអាកាសធាតុ អស្ថិរភាពសេដ្ឋកិច្ចនិងវិបត្តិជនចំណាកស្រុក។តាមលទ្ធ ផលនៃការស្ទង់មតិប្រកាសដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew នាថ្ងៃទី ១៣ មិថុនា ថា ប្រជាជននៅប្រទេសចំនួន៩ក្នុងចំណោមប្រទេសអឺរ៉ុបទាំង១០ ដែលចូលរួមការ ស្ទង់មតិពោលខាងលើសុទ្ធតែចាត់ទុក IS ជាការគំរាមកំហែងធំ បំផុត។ នាថ្ងៃដដែល កាណាល់ព័ត៌មាន “Amaq” ដែលមានទំនាក់ទំនងជាមួយអង្គការ IS បានផ្សព្វផ្សាយថា ការសម្លាប់ប្ដីប្រពន្ធប៉ូលីសជនជាតិបារាំងនៅផ្ទះរបស់គេនៅ តំបន់ជាយទីក្រុងប៉ារីសកាលពីយប់ថ្ងៃទី១៣ មិថុនា គឺបានអនុវត្តន៍ដោយសមា ជិកអង្គការ IS។ ទាក់ទិនដល់ការប្រយុទ្ធប្រឆាំង IS កងទ័ពអ៊ីរ៉ាក់ នាថ្ងៃទី១៣ មិថុនា បានឲ្យដឹងថា ក្នុងរយៈពេល២សប្ដាហ៍កន្លងទៅ កងកម្លាំងសន្តិសុខប្រទេសនេះបានចាប់ខ្លួន សមាជិក IS ជាង៥០០នាក់ដែលបន្លំចូលក្នុងរលកជនជម្លៀសចេញពីទីក្រុង Fallujah ខេត្ត Anbar៕
Related






