ប្រជាជនស្វីសគាំទ្រការបន្ធូរស្រាលបទបញ្ញត្តិចូលសញ្ញាតិ
13/02/2017 11:01
(VOVworld) - ក្នុងការបោះប្រជាមតិនាថ្ងៃទី១២ កុម្ភៈ ប្រជាជនស្វីស បានបោះ ឆ្នោតគាំទ្រការបន្ធូរស្រាល បទបញ្ញត្តិចូលសញ្ញាតិចំពោះកូនចៅជំនាន់ទី៣របស់ ជនអន្តោប្រវេសន៍។

(VOVworld) - ក្នុងការបោះប្រជាមតិនាថ្ងៃទី១២ កុម្ភៈប្រជាជនស្វីស បានបោះ ឆ្នោតគាំទ្រការបន្ធូរស្រាលបទបញ្ញត្តិចូលសញ្ញាតិចំពោះកូនចៅជំនាន់ទី៣របស់ ជនអន្តោប្រវេសន៍។នេះជាបរាជ័យចំពោះភាគីស្ដាំនិយមគាំទ្រលទ្ធិជាតិនិយម ដែល ព្រួយបារម្ភអំពីការប្រគល់បន្ថែមនូវសិទ្ធិពលរដ្ឋសំរាប់មនុស្សដែលមានប្រភពដើម បរទេស ហើយពិសេសគឺទាក់ទិនដល់សាសនាអ៊ីស្លាម។ រដ្ឋធម្មនុញ្ញស្វីសនឹងត្រូវ បានធ្វើវិសោធនកម្មសំដៅបង្កលក្ខណៈងាយស្រួលជាង មុនក្នុងការចូលសញ្ជាតិ ចំពោះមនុស្សដែលកើតនៅស្វីស មានអាយុមិន ច្រើនជាង២៥ឆ្នាំ សិក្សារៀនសូត្រ នៅទីនេះក្នុងរយៈពេលយ៉ាងហោចណាស់៥ឆ្នាំ ចែករំលែកតំលៃវប្បធម៌នៃប្រទេស នេះ និយាយភាសាស្វីសច្បាស់ ហើយមិនពឹងផ្អែកទៅ លើប្រាក់ឧបត្ថម្ភរបស់រដ្ឋ៕
Related






