VOV WorldVOV World
ប្រជាជនវៀតណាមគ្រប់ជាន់ថ្នាក់បរិហារទោសទង្វើខុសច្បាប់របស់ចិននៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម
21/05/2014 07:21
(VOVworld) – នាថ្ងៃទី ២០ ឧសភា តំណាងមន្ត្រីអ្នកមុខអ្នការឆ្នើមជនមានកិត្យានុភាព ក្នុងជនជាតិសាសនានានានៅខេត្ត An Giang (ភាគខាងត្បូងវៀតណាម) បានចូលរួមសន្និសីទឃោសនាអំពីស្ថានភាពនៅសមុទ្រខាងកើតប្រឆាំងជំទាស់ការ ដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ខុសច្បាប់នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។
ប្រជាជនវៀតណាមគ្រប់ជាន់ថ្នាក់បរិហារទោសទង្វើខុសច្បាប់របស់ចិននៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម
ប្រជាជនវៀតណាមគ្រប់ជាន់ថ្នាក់ប្រឆាំងជំទាស់អំពើរបស់ចិននៅសមុទ្រខាងកើតរបស់វៀតណាម (Image: nhandan.vn) (VOVworld) – នាថ្ងៃទី ២០ ឧសភា តំណាងមន្ត្រីអ្នកមុខអ្នការឆ្នើមជនមានកិត្យានុភាព ក្នុងជនជាតិសាសនានានានៅខេត្ត An Giang (ភាគខាងត្បូងវៀតណាម) បានចូលរួម សន្និសីទឃោសនាអំពីស្ថានភាពនៅសមុទ្រខាងកើតប្រឆាំងជំទាស់ការដែលចិន ដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ខុសច្បាប់នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ បណ្ដាតំណាងជឿជាក់ទៅលើការដឹកនាំរបស់ បក្សរដ្ឋ ហើយ អំពាវនាវឲ្យប្រជាជនគ្រប់ជាន់ថ្នាក់តស៊ូបរិហារទោសចំពោះទង្វើខុស ច្បាប់របស់ចិន ប៉ុន្តែ ត្រូវនឹងនរចិត្តក្នុងការតស៊ូដើម្បីការពារឯករាជ្យអធិបតេយ្យភាព និងបូរណភាពដែនដីរបស់វៀតណាម។ នាថ្ងៃដ៏ដែល សមាគមជន ជាតិ Hoa ដែល កំពុងធ្វើការនិងរស់នៅនៅខេត្ត  Long An (ភាគខាងត្បូងវៀតណាម) បានប្រឆាំង ជំទាស់ការដែលចិនដាក់ ស្ថានីយ៍ខួង Haiyang Shiyou 981 ខុសច្បាប់នៅតំបន់សេដ្ឋកិច្ច ផ្តាចសមុទ្ររបស់វៀតណាម ហើយចាត់ទុកថា៖ ទង្វើរបស់ចិនគឺខុសឆ្គងនិងប្រជាជន មានគោលបំណងមានពិភពលោកសុខសានត្រាណមួយគឺមិនដើម្បីផលប្រយោធន៍ នៃប្រទេសមួយហើយបំផ្លិចបំផ្លាញបំណងប្រាថ្នាសន្តិភាពរបស់មនុស្សលោកឡើយ។ តាមបញ្ជាការដ្ឋានប៉ូលីសសមុទ្រវៀតណាមបានឲ្យដឹងថា៖ នាថ្ងៃទី ២០ ឧសភា ចិននៅតែរក្សាសកម្មភាពនៃនាវាគ្រប់ប្រភេទចំនួន ៩០ គ្រឿងសំដៅការពារស្ថានីយ៍ ខួង Haiyang Shiyou 981។ បណ្ដានាវារបស់ចិនត្រៀមខ្លួនជាស្រេចក្នុងការបាញ់ទឹក ក៏ដូចជាបុកទៅលើនាវាអនុវត្តច្បាប់របស់វៀតណាម។ ក្រៅពីនោះ នាវានេសាទ សំបកដែកចំពុះ ៣  រយតោន របស់ចិនមួយចំនួនក៏បានរារាំងសកម្មភាពរបស់បណ្ដា នាវា របស់វៀតណាមផងដែរ។ ចំពោះមុខទង្វើរបស់ភាគីចិន កំលាំងប៉ូលីសសមុទ្រ របស់វៀតណាមបន្តឃោសនា ក៏ដូចជា ស្នើឲ្យចិនដកស្ថានីយ៍ខួងនិងបណ្ដានាវា ការពារគ្រប់ប្រភេទចេញពីតំបន់សមុទ្ររបស់វៀតណាម។ បញ្ជាការដ្ឋានប៉ូលីស សមុទ្ររបស់វៀតណាមបានឲ្យដឹងថា៖ ទោះបីជាពេលវេលាធ្វើសកម្មភាពលើ សមុទ្រក្នុងរយៈពេលជាច្រើនថ្ងៃក្តី ប៉ុន្តែ កម្មាភិបាល យុទ្ធជនទាំងឡាយជានិច្ច កាលអនុវត្តភារកិច្ច របស់ខ្លួនល្អបំផុតតាមគោលនយោបាយ ដែលបក្សរដ្ឋបាន ដាក់ចេញ៕

More