ប្រជាជនវៀតណាមវាយតំលៃខ្ពស់ចំពោះលទ្ធផលបោះឆ្នោតសមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស
27/01/2016 08:44
(VOV)_យកចិត្តទុកដាក់តាមដានមហាសន្និបាតបក្សកម្មុយនីស្តវៀតណាម នីតិកាលទី១២ បន្ទាប់ពីពេលដែលបញ្ជីរាយនាមគណៈកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី១២ ត្រូវបានប្រកាសនារសៀលថ្ងៃទី២៦មករា ប្រជាជនជាច្រើនកុះករ បានវាយតំលៃខ្ពស់ចំពោះលទ្ធផលរបស់មហាសន្និបាត ហើយជឿជាក់ថា

ប្រជាជនវៀតណាមវាយតំលៃខ្ពស់ចំពោះលទ្ធផលបោះឆ្នោតសមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស (VOV)_យកចិត្តទុកដាក់តាមដានមហាសន្និបាតបក្សកម្មុយនីស្តវៀតណាម នីតិកាលទី១២ បន្ទាប់ពីពេលដែលបញ្ជីរាយនាមគណៈកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី ១២ ត្រូវបានប្រកាសនារសៀលថ្ងៃទី២៦មករា ប្រជាជនជាច្រើនកុះករ បានវាយតំ លៃខ្ពស់ចំពោះលទ្ធផលរបស់មហាសន្និបាត ហើយជឿជាក់ថា៖ គណៈកម្មាធិការ មជ្ឈឹមបក្សនីតិកាលទី១២នេះ នឹងមានជំហានលោតផ្លោះជាច្រើន។ លោកឡេវ៉ាន់ តិននៅទីក្រុងហាណូយ បានអោយដឹងថា៖ “ ដំណើការបោះឆ្នោតលើកនេះមានជំហានជាច្រើន បង្ហាញលក្ខណះប្រជា ធិបតេយ្យ និងប្រមូលផ្តុំ ធ្វើអោយប្រជាជនជឿជាក់ទៅលើការដឹកនាំរបស់បក្ស កុម្មុយនីស្តវៀតណា។ ខ្ញុំជឿជាក់ថា៖ ជួរថ្នាក់ដឹកនាំ សមមិត្តក្នុងគណៈកម្មាធិការ មជ្ឈឹមលើកនេះ នឹងជ្រើសតាំងការិយាល័យនយោបាយមានគ្រប់លក្ខណះសម្បត្តិ ដើម្បីទទួលគ្រប់ភារកិច្ចការពារមាតុប្រទេស ក្នុងដំណាក់កាលនាបច្ចុប្បន្ន។ ដំណាក់ កាលនាបច្ចុប្បន្ននេះមានភាពងាយស្រួលជាងផង និងក៏មានឧបសគ្គជាច្រើនដែរ។” ប្រជាជនក្នុងទូទាំងប្រទេសសុទ្ធតែសង្ឃឹមថាបណ្ដាសមាជិកគណៈកម្មាធិការ មជ្ឈឹមបក្ស នីតិកាលទី១២នេះនឹងមានសេចក្ដីសម្រេចចិត្តត្រឹមត្រូវ មានការងារធ្វើ ជាក់ស្ដែងដឹកនាំប្រទេសវៀតណាមកាន់តែអភិវដ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ សេដ្ឋកិច្ច -នយោបាយប្រកបដោយនិរន្តរភាព ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើក ស្ទួយជាបន្តបន្ទាប់៕
Related






