ប្រកាស“បេតិកភ័ណ្ឌឯកសារកំណាព្យអក្សរសាស្ត្រលើសំណង់ស្ថាបត្យកម្មអតីតរាជធានីHueចំណុះកម្មវិធីសតិរពិភពលោក”
11/06/2016 09:00
(VOVworld)-នាព្រឹកថ្ងៃទី១១មិថុនា នៅទីក្រុង Hue គណៈកម្មាធិការប្រជាជន ខេត្ត Thua Thien –Hue បានរៀបចំពិធីប្រកាស “បេតិកភ័ណ្ឌឯកសារកំណាព្យ អក្សរសាស្ត្រលើសំណអ់ស្ថាបត្យកម្មអតីតរាជធានី

ប្រព័ន្ធកំណាព្យអក្សរសាស្ត្រលើសំណង់ស្ថាប័ត្យកម្មអតីតរាជធានី Hue (VOVworld)-នាព្រឹកថ្ងៃទី១១មិថុនា នៅទីក្រុង Hue គណៈកម្មាធិការប្រជាជន ខេត្ត Thua Thien –Hue បានរៀបចំពិធីប្រកាស “បេតិកភ័ណ្ឌឯកសារកំណាព្យ អក្សរ សាស្ត្រលើសំណអ់ស្ថាបត្យកម្មអតីតរាជធានី Hueចំណុះកម្មវិធីសតិរពិភពលោក តំបន់ អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការ UNESCO”។ បេតិកភ័ណ្ឌនេះត្រូវបានបញ្ជូល ទៅក្នុងកម្មវិធីសតិរពិភពលោក តំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងបានប្រកាសនៅក្នុងសន្និ សីទពេញអង្គលើកទី៧របស់គណៈកម្មាធិការកម្មវិធីសតិ ពិភពលោកតំបន់អាស៊ី- ប៉ាស៊ីហ្វិកដែលបានរៀបចំឡើងនៅអតីតរាជធានី Hue នាខែឧសភាកន្លងទៅ។ ឯកសារទាំងអស់នេះ បានសម្តែងនូវការសន្យាដែល មានលក្ខណៈប្រពៃណីយូរ អង្វែងនិងនិរន្តរភាពរបស់ប្រទេសជាតិអំពីការអភិវឌ្ឍ ន៍វិស័យអប់រំ វប្បធម៌និងវិទ្យា សាស្ត្ររបស់ជនជាតិវៀតណាម ។ លោក Phan Thanh Hai នាយកមជ្ឈមណ្ឌលអភិ រក្សបេតិកភ័ណ្ឌអតីតរាជធានី Hue បាន ឲ្យដឹងថា៖ “កំណាព្យនិងអក្សរសាស្ត្រលើសំណង់ស្ថាប័ត្យកម្មរបស់រាជវាំង Hue ជាបេតិកភ័ណ្ឌ លើក ទី៥នៃអតីតរាជធានី Hue ដែលបានអង្គការ UNESCO លើកដំកើង។ នេះជាការ ទទួលស្គាល់យ៉ាងធំធេងចំពោះយើងខ្ញុំទាំងអស់គ្នា ក្នុងនោះមានការយកចិត្ត ទុក ដាក់ពិសេសរបស់គណៈកម្មាធិការប្រជាជនខេត្ត ក្រសួងវប្បធម៌ កីឡានិងទេសចរ ណ៍ ជាពិសេសគឺគណៈកម្មាធិការជាតិ UNESCO វៀតណាម។ យើងខ្ញុំ យល់ថា ការ ទទួលស្កាល់នេះគ្រាន់តែជាជំហានដំបួងបុណ្ណោះដើម្បីជាមូលដ្ឋាន ច្បាប់ សំដៅ ឈានទៅការកសាងផែនការយុទ្ធសាស្ត្រសម្រាប់ការងារអភិរក្ស និងពង្រីកនូវបេតិក ភ័ណ្ឌនេះឲ្យល្អបំផុត ”៕
Related






