ប្រមូលផ្ដុំកសាងខេត្ត Lao Cai ក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសង្គមដំបន់ព្រៃភ្នំភាគខាងជើង
29/07/2014 10:38
Vovworld-ប្រមូលផ្ដុំកសាងខេត្ត Lao Cai ក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសង្គមដំបន់ព្រៃភ្នំភាគខាងជើង។

ប្រមូលផ្ដុំកសាងខេត្ត Lao Cai ក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសង្គមដំបន់ព្រៃភ្នំភាគខាងជើង (vietnamplus.vn) Vovworld-ប្រមូលផ្ដុំកសាងខេត្ត Lao Cai ក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច សង្គមដំបន់ព្រៃភ្នំភាគខាងជើង។ នោះជាការបញ្ជារបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នៅពិធីជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលខេត្ត Lao Cai អំពីស្ថានភាពអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ដំបន់។ នាយករដ្ឋមន្ត្រី បានលើកច្បាស់ថា Lao Cai ត្រូវពង្រីកសក្ដានុភាពឧត្តមភាពដើម្បីអភិវឌ្ឍន៍ ពិសេសគឺពង្រីកពាណិជ្ជកម្មព្រំដែន។ នាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ខេត្ត Lao Cai ប្រមូលផ្ដុំបញ្ជាណែនាំវិធានការកាត់បន្ថយភាពក្រីក្រយ៉ាងលឿននិង ចីរភាព ក្នុងនោះអភិវឌ្ឍន៍កសិកម្មត្រូវផ្សាភ្ជាប់នឹងកសាងជនបទថ្មី។ នាយករដ្ឋមន្ត្រី បានបានបង្ហាញច្បាស់ថា ហេដ្ឋានរចនាសម្ព័ន្ធជាកត្តាសំរេចកំណត់ក្នុងការដែលនាំ Lao Cai ក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសង្គមរបស់ដំបន់ព្រៃភ្នំភាគខាងជើង ដោយហេតុនេះខេត្ត Lao Cai ត្រូវបន្តបញ្ជាចលនាគ្រប់ប្រភពកំលាំងសង្គមដើម្បី អាទិភាពវិនិយោគអភិវឌ្ឍន៍ហេដ្ឋានរចនាសម្ព័ន្ធចាំបាច់។ នាយករដ្ឋមន្ត្រីក៏សំណូមពរថ្នាក់ដឹកនាំខេត្ត Lao Cai បន្តធ្វើល្អការងារកសាងបក្សកសាងប្រព័ន្ធនយោបាយស្អាតស្អំរឹងមាំ ពង្រឹងការពារជាតិសន្តិសុខបន្តធ្វើល្អ កិច្ចការបរទេស៕
Related






