VOV WorldVOV World
ប្រតិកម្មរបស់ពិភពលោកចំពោះករណីបាញ់បង្ហោះកាំជ្រួចរបស់ស.ប.បកូរ៉េ
16/04/2017 08:43
(VOVworld) - នាថ្ងៃទី១៦ មេសា ទីភ្នាក់ងារសារព័ត៌ មាន Yonhap បានដកស្រង់ សម្ដីមន្ត្រីរដ្ឋាភិបាលកូរ៉េ ខាងត្បូងជាច្រើនរូបឲ្យដឹងថា ប្រភេទកាំជ្រួចដែល ស.ប.បកូរ៉េបាញ់បង្ហោះនាព្រឹកថ្ងៃដដែល ហាក់ដូច ជាកាំជ្រួចរយៈចម្ងាយមធ្យម ប្រភេទ KN-១៥ ដូចប្រភេទកាំជ្រួចដែលត្រូវបានបាញ់បង្ហោះកាលពីដើមខែនេះ។
ប្រតិកម្មរបស់ពិភពលោកចំពោះករណីបាញ់បង្ហោះកាំជ្រួចរបស់ស.ប.បកូរ៉េ
ប្រភេទកាំជ្រួចមួយក្នុងពិធីព្យុហយាត្រាកាលពីថ្ងៃទី១៥ មេសា នៅរដ្ឋធានីព្យុងយ៉ាង (រូបថត៖Reuters) (VOVworld) - នាថ្ងៃទី១៦ មេសា ទីភ្នាក់ងារសារព័ត៌មាន Yonhap បានដកស្រង់ សម្ដីមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងជាច្រើនរូបឲ្យដឹងថា ប្រភេទកាំជ្រួចដែល ស.ប.ប កូរ៉េបាញ់បង្ហោះនាព្រឹកថ្ងៃដដែល ហាក់ដូចជាកាំជ្រួចរយៈចម្ងាយមធ្យមប្រភេទ KN-១៥ ដូចប្រភេទកាំជ្រួចដែលត្រូវបានបាញ់បង្ហោះកាលពីដើមខែនេះ។ ក្នុងពេលនោះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់សម្ដីមន្ត្រីអាមេរិក មួយរូបចាត់ទុកថា ប្រភេទកាំជ្រួចដែលស.ប.បកូរ៉េទើបនឹងបានបាញ់បង្ហោះដោយ បរាជ័យនោះ មិនមែនជាប្រភេទកាំជ្រួចរយៈចម្ងាយឆ្លងទី្វបនោះឡើយ។ ក្រសួងការបរទេសអង់គ្លេសនាថ្ងៃដដែល បានសំដែងការព្រួយបារម្ភចំពោះ ករណី បាញ់បង្ហោះកាំជ្រួចពោលខាងលើរបស់ព្យុងយ៉ាង។ ក្នុងពេលនោះ នាថ្ងៃទី១៦ មេសា រដ្ឋាភិបាលកូរ៉េខាងត្បូងបានថ្កោលទោស យ៉ាងខ្លាំងក្លានូវករណីបាញ់បង្ហោះកាំជ្រួចថ្មីបំផុតរបស់ស.ប.បកូរ៉េ ហើយចាត់ទុក ថា សកម្មភាពនេះបានគំរាមកំហែងទៅលើពិភពលោកទាំងមូល។ ករណីបាញ់បង្ហោះកាំជ្រួចពោលខាងលើត្រូវបានអនុវត្តនៅវេលាម៉ោង១១ និង២១នាទីព្រឹក (តាមម៉ោងនៅ Hawaii) ១ថ្ងៃ ក្រោយពីស.ប.បកូរ៉េរៀបចំពិធី ព្យុហយាត្រារំលឹកខួបលើកទី១០៥ទិវាកំណើតរបស់អតីតប្រធានរដ្ឋលោក Kim Il-sung៕