VOV WorldVOV World
បដិវត្តន៍ខែសីហាតាមរយៈការចងចាំរបស់អតីតយុទ្ធជន
02/09/2016 07:50
(VOVworld)-ជោគជ័យនៃបដិវត្តន៍ខែសីហាឆ្នាំ១៩៤៥គឺមានការរួមចំណែកដ៏ធំធេងរបស់កម្មា ភិបាលវៀតណាមនៅកំពែង Hoang Dieu ក្នុង
បដិវត្តន៍ខែសីហាតាមរយៈការចងចាំរបស់អតីតយុទ្ធជន
(VOVworld)-ជោគជ័យនៃបដិវត្តន៍ខែសីហាឆ្នាំ១៩៤៥គឺមានការរួមចំណែកដ៏ ធំធេងរបស់កម្មា ភិបាលវៀតណាមនៅកំពែង Hoang Dieu ក្នុងការចលនានិង ប្រមូលផ្តុំមហាជន ក្រោកឈរ ឡើងដណ្តើមរដ្ឋអំណាច។ អនុស្សាវរីដ៏អង់អាច ក្លាហានស្តីពីប៉ុន្មានថ្ងៃប្រយុទ្ធមុននេះជាង៧០ នៅរក្សាដដែលក្នុងដួងចិត្តរបស់ ជនដែលធ្លាប់ឆ្លងកាត់ពេលវេលាប្រវត្តិសាស្ត្រ។ ការជួបប្រាស្រ័យអតីតយុទ្ធជនវៀតណាមនៅកំពែង Hoang Dieu         លោក Vu Oanh អតីតសមាជិកការិយាល័យនយោបាយ និងជាអតីតប្រ ធានគណៈប្រ តិភូបដិវត្តន៍ហាណូយពេលដែលចូលរួម “មហាសន្និបាតទូទាំង ប្រទេស” នៅ Tan Trao នៅ តែចងចាំដដែលបរិយាកាសនៃរយៈពេលជាង៧០ ឆ្នាំមុននេះ។ ពេលនោះ បក្សកុម្មុយនិស្តវៀត ណាមមិនទាន់មានសកម្មភាពជា សាធារណៈ ប៉ុន្តែតាមរយៈរណសិរ្សវៀតណាមនោះបានប្រ មូលផ្តុំជនរួមជាតិ ២០លាននាក់ធ្វើកុប្បកម្មមួយដែលធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ គ្រាន់តែ ២ថ្ងៃ មុននឹងកើតមានឡើងកុប្បកម្មទូទៅ “មហាសន្និបាតទូទាំងប្រទេស” បានឯក ភាពលើការ ផ្តួចផ្តើមគំនិតធ្វើកុប្បកម្មទូទាំងប្រទេសនិងបង្កើតគណៈកម្មាធិការ រំដោះជាតិ  រដ្ឋាភិបាល បណ្តោះអាសន្នរបស់វៀតណាមប្រជាធិបតេយ្យសាធារ ណរដ្ឋ ដឹកនាំដោយលោកប្រធាន​ហូជីមិញ ។​លោក Vu Oanh បានឲ្យដឹងថា៖         “មហាសន្និបាតទូទាំងប្រទេស​ Tan Trao ជាមហាសន្និបាតនៃមហាសាមគ្គី ជាតិទាំង មូល។​នៅរដ្ឋធានីហាណូយវិញ នៅតំបន់ណាដែលមានចលនាសុទ្ធតែ បានបញ្ចូនតំណាង ចូលរួមក្នុងនោះមានទាំងតំណាងមកពីបរទេស។លោកប្រ ធានហូជីមិញបានលើកច្បាស់អំពី​ផែនមហាសាមគ្គីដើម្បីដណ្តើមជ័យជម្នះ។ ពាក្យស្លោក “សាមគ្គី មហាសាមគ្គី ជោគជ័យ មហាជោគជ័យ” ត្រូវផ្អែកលើកម្លាំង ពលំរបស់ប្រជាជន ពង្រីកកម្លាំងពលំរបស់ប្រជាជនដើម្បី ដណ្តើមជ័យជម្នះ ពោលគឺមានប្រជាជនគឺមានអ្វីៗទាំងអស់។​ប្រជាជនជាម្ចាស់របស់បដិវត្តន៍ និង ប្រជាជនជម្រុញបដិវត្តន៍ឈានទៅទទួលជ័យជម្នះ”។         រំលឹកឡើងវិញនូវអនុស្សាវរីយ៍នាគ្រានោះ លោក Tu Ngoc Hoan សមាជិក វៀតមិញ នៅកំពែង Hoang Dieu បានចាត់ទុកថា សេចក្តីសម្រេចចិត្តធ្វើកុប្បកម្ម ទូទាំងប្រទេសនាថ្ងៃ ទី១៩សីហាឆ្នាំ១៩៤៥ជាសេចក្តីសម្រេចចិត្តមោះមុតឈ្លា វៃនិងទទួលបានជោគជ័យ។លោក ចែករំលែកថា៖         “ទទួលបានជ័យជម្នះពោលខាងលើ ខ្ញុំគិតថាដោយសារការដឹកនាំយ៉ាង ស្វិតស្វាញ ទន់ភ្លន់របស់លេខាគណៈកម្មធិការបក្សទីក្រុងហាណូយរួមជាមួយ ស្មារតីអង់អាចក្លាហាន ទាំងបុរសនិងនារីនៅកំពែង Hoang Dieu ផងដែរ”។         បដិវត្តន៍ខែសីហាទទួលបានជោគជ័យដោយសារប្រមូលផ្តុំបានផែនមហា សាមគ្គីជាតិ ទាំងមូល ក្នុងនោះមានការរួមចំណែករបស់កម្មភិបាលវៀតណាម នៅកំពែង Hoang Dieu ។​អនុស្សាវរីយ៍អំពីថ្ងៃខែប្រវត្តិសាស្ត្រនោះ នៅជាការគូស សញ្ញាសំខាន់ក្នុងជីវិតរបស់អតីតយុទ្ធ ជនម្នាក់ៗនាគ្រានោះ៕