ប៉ុន្មានទិវាវប្បធម៍វៀតណាមនៅអាមេរិកបានបើក
09/08/2015 08:52
Vovworld-នាថ្ងៃទី៨សីហា ប៉ុន្មានទិវាវប្បធម៍វៀតណាម នៅអាមេរិកបានបើកនៅមជ្ឈមណ្ឌលទស្សនីយភាព សិល្បៈ Kennedy។

ប៉ុន្មានទិវាវប្បធម៍វៀតណាមនៅអាមេរិកបានបើក (dantri.com.vn) Vovworld-នាថ្ងៃទី៨សីហា ប៉ុន្មានទិវាវប្បធម៍វៀតណាមនៅអាមេរិកបានបើក នៅមជ្ឈមណ្ឌលទស្សនីយភាពសិល្បៈ Kennedy។ នេះជាព្រឹត្តិការណ៍ពិសេសរំលឹក ខួបលើកទី២០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាមនិងអាមេរិក។ ថ្លែងមតិ នៅពីធីនេះរដ្ឋមន្ត្រីក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀតណាមលោក Hoang Tuan Anh បានឲ្យដឹងថា ប៉ុន្មានទិវាវប្បធម៍វៀតណាមនៅអាមេរិកគឺជាកាដូពោពេញ ទៅដោយតំលៃវប្បធម៍វិសេសវិសាលដែលសិល្បករសិល្បការិនីនិងប្រជាជនវៀត ណាមជូនឲ្យប្រជាជនអាមេរិកជាមួយសារអំពីទឹកដីវៀតណាមស្រស់ស្អាត ជាប្រទេស មួយពហុជនជាតិដោយមានអត្តសញ្ញាណវប្បធម៍ដ៏សម្បូរបែប ប្រជាជាតិមួយស្នេហា សន្តិភាពស្និទ្ធិស្នាលនិងរាក់ទាក់ជាមួយភ្ញៀវ។ ឧបការីរដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស អាមេរិក Mara Tekach បានវាយតំលៃថា ប៉ុន្មានទិវាវៀតណាមនៅអាមេរិកបានសឲ្យ ឃើញថាទំនាក់ទំនងទ្វេភាគីបានបោះជំហានឆ្ងាយយ៉ាងម៉េចតាំងពីពេលប្រទេស ទាំងពីរបង្កើតទំនាក់ទំនងការទូត២០ឆ្នាំមុននេះ៕
Related






