បុណ្យកាហ្វេ Buon Ma Thuot៖លើកដម្កើងកាហ្វេវៀតណាម
09/03/2015 09:41
Vovworld-បុណ្យកាហ្វេ Buon Ma Thuot លើកទី៥បាន ប្រារព្ធឡើងនាយប់ថ្ងៃទី៩មិនានៅទីក្រុង Buon Ma Thuot

បុណ្យកាហ្វេ Buon Ma Thuot៖លើកដម្កើងកាហ្វេវៀតណាម (giacafe.com) Vovworld-បុណ្យកាហ្វេ Buon Ma Thuot លើកទី៥បានប្រារព្ធឡើងនាយប់ថ្ងៃទី ៩មិនានៅទីក្រុង Buon Ma Thuot ខេត្ត Dac Lac។ លោក Dinh Van Khiet អនុប្រធាន គណៈកម្មាធិការប្រជាជនខេត្ត Dac Lac បានឲ្យដឹងថា បុណ្យកាហ្វេ Buon Ma Thuot នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១២មិនា ជាសកម្មភាពអបអរសាទខួបលើកទី ៤០នៃទិវាជ័យជំនះ Buon Ma Thuot រំដោះខេត្ត Dac Lac ជាកន្លែងចាប់ផ្ដើមឲ្យ យុទ្ធនាការហូជីមិញឆ្នាំ១៩៧៥រំដោះទីក្រុង Sai Gon ឯកភាពប្រទេសជាតិ។ ទន្ទឹម នឹងនោះអំណរខួបលើកទី១១០នៃទិវាបង្កើតអភិវឌ្ឍន៍ទីក្រុង Buon Ma Thuot និង លើកដម្កើងខួបលើកទី១០០ដើមកាហ្វេមានវត្តមាននៅដំបន់ដីនេះ។ លោក Dinh Van Khiet បានឲ្យដឹងថា៖ “ចំពោះពិធីបុណ្យលើកនេះមានអត្ថន័យដ៏សែនសំខាន់គឺផ្សាភ្ជាប់ជាមួយទិវា បុណ្យធំៗនៃប្រទេសជាតិក៏ដូចជារបស់ដំបន់ គោលដៅបន្តលើកតម្កើងកាហ្វេ ពង្រីកស្រូបយកតួនាទីលេខ១ក្នុងរចនាសម្ព័ន្ធដើមឈើរបស់ដំបន់ Tay Nguyen នាំមកនូវភាពសម្បូរធូធារសំរាប់ប្រជាជន។ ទន្ទឹមនឹងនោះផ្សព្វផ្សាយរូបភាព Buon Ma Thuot, Dac Lac ជាដំបន់ដីរឿងព្រេងពោពេញទៅដោយអត្តសញ្ញាណវប្បធម៍ លើកតម្កើងអ្នកដាំកាហ្វេ លើកតម្កើងនូវឧត្តមភាពនៃដំបន់ដីបាយ៉ាន់ដ៏មានជីវជាតិ នេះ៕”
Related






