VOV WorldVOV World
បុណ្យណូអ៊ែល២០១៥៖សារជាច្រើនឆ្ពោះទៅសាមគ្គីភាពនិងការគោរពគ្នា
25/12/2015 10:24
(VOVworld) - ក្នុងសាររដូវណូអ៊ែលឆ្នាំ២០១៥ សម្ដេច ប៉ាប Francis នាថ្ងៃទី២៤​ ធ្នូ បានអំពាវនាវឲ្យមនុស្ស គ្រប់រូបឆ្ពោះទៅតំលៃជាសារវ័ន្តនៃជីវភាពដូចជាស្មោះ ត្រង់ សមភាព ជៀសវាងការលោភលន់ទ្រព្យសម្បត្តិ ដ៏ធ្ងន់ធ្ងរ។
បុណ្យណូអ៊ែល២០១៥៖សារជាច្រើនឆ្ពោះទៅសាមគ្គីភាពនិងការគោរពគ្នា
សម្ដេចប៉ាប Francis អំពាវនាវឲ្យមនុស្សគ្រប់រូបឆ្ពោះទៅតំលៃជាសារវ័ន្តនៃជីវភាពនិង ចេះស្រឡាញ់គ្នាទៅវិញទៅមក (រូបថត៖EPA) (VOVworld) - ក្នុងសាររដូវណូអ៊ែលឆ្នាំ២០១៥ សម្ដេចប៉ាប Francis នាថ្ងៃទី២៤​ ធ្នូ បានអំពាវនាវឲ្យមនុស្សគ្រប់រូបឆ្ពោះទៅតំលៃជាសារវ័ន្តនៃជីវភាពដូចជាស្មោះត្រង់ សមភាព ជៀសវាងការលោភលន់ទ្រព្យសម្បត្តិតដ៏ធ្ងន់ធ្ងរ។ នាថ្ងៃដដែលព្រះមហាក្សត្រ Philippe ក៏បានផ្ញើរសារសំខាន់មួយជូនប្រជាពលរដ្ឋ ប៊ែលហ្ស៊ីកក្នុងឱកាសបុណ្យណូអ៊ែល។ខ្លឹមសារស្នូលក្នុងបទថ្លែងមតិរបស់ព្រះ មហាក្សត្រ Philippe នោះគឺការប្រយុទ្ធប្រឆាំងនឹងលិទ្ធិភេរវកម្ម - ដែលជាអាទិភាព មួយក្នុងចំណោមអាទិភាពចម្បងរបស់ប្រទេសនេះនាបច្ចុប្បន្ន។ បញ្ហាប្រឆាំងលិទ្ធិ ភេរវកម្មក៏ត្រូវបានសង្កត់ធ្ងន់នៅក្នុងសារណូអ៊ែលរបស់ ព្រះ មហាក្សត្រីអង់គ្លេស Elizabeth II។ព្រះមហាក្សត្រីបានលើកតម្កើងជ័យជំនះ របស់ភាពល្អលើភាពអាក្រក់ ក្នុងសង្គម ក្រោយពីការវាយប្រហារភេរវកម្មជា ច្រើនបានកើតមានឡើងលើពិភព លោកក្នុងឆ្នាំ២០១៥៕