VOV WorldVOV World
ប៉ូលីសឥណ្ឌូណេស៊ីប្រកាសឈ្មោះជនជាប់សង្ស័យក្នុងការវាយប្រហារភេរវកម្ម
17/01/2016 08:18
(VOVworld) – នាថ្ងៃទី​១៦ មករា អាជ្ញាធរឥណ្ឌូណេស៊ី បន្តប្រកាសបន្ថែមឈ្មោះ ជនសង្ស័យក្នុងការវាយប្រហារ ភេរវកម្មនៅរដ្ឋធានី Jakarta ដែលធ្វើឲ្យ មនុស្សចំនួន ៧ នាក់ត្រូវស្លាប់នាថ្ងៃទី ១៤ មករា កន្លងទៅ។
ប៉ូលីសឥណ្ឌូណេស៊ីប្រកាសឈ្មោះជនជាប់សង្ស័យក្នុងការវាយប្រហារភេរវកម្ម
ប៉ូលីសឥណ្ឌូណេស៊ីប្រកាសឈ្មោះជនជាប់សង្ស័យក្នុងការវាយប្រហារភេរវកម្ម (Image: VNA) (VOVworld) – នាថ្ងៃទី​១៦ មករា អាជ្ញាធរឥណ្ឌូណេស៊ីបន្តប្រកាសបន្ថែមឈ្មោះ ជនសង្ស័យក្នុងការវាយប្រហារភេរវកម្មនៅរដ្ឋធានី Jakarta ដែលធ្វើឲ្យ មនុស្ស ចំនួន ៧ នាក់ត្រូវស្លាប់នាថ្ងៃទី ១៤ មករា កន្លងទៅ។ មេបញ្ជាការប៉ូលីស ជាតិ ឥណ្ឌូណេស៊ី ឧត្តមសេនីយ៍ Badrodin Haiti បានឲ្យដឹងថា៖ ជនសង្ស័យចំនួន ២  នាក់ដំបូងគឺ៖ Afif Dias Sukanti និង Muhammad Ali។ ក្នុងនោះ Afif ត្រូវបាន ហ្វឹកហាត់នៅមូលដ្ឋានសឹកភេរវកម្មនៅតំបន់ Acheh នៃឥណ្ឌូណេស៊ីនាឆ្នាំ  ២០១០ ហើយត្រូវបានកាត់ទោសដាក់គុក ៧ ឆ្នាំដោយបទទាក់ទិនដល់មូល ដ្ឋាន សឹកនេះ។ មុខសញ្ញាទី ២ ត្រូវបានសង្ស័យជួយឧបត្ថម្ភបណ្ដាជនប្រដាប់ អាវុធ វាយប្រហារទៅលើហាងកាហ្វេ  Starbucks ជិតនឹងមជ្ឈមណ្ឌលពាណិជ្ជ កម្ម Sarinah។ មុខសញ្ញាចំនួន ២ នាក់នោះត្រូវបានកំទិចក្នុងការបាញ់កាំភ្លើង ជាមួយ ប៉ូលីស។ ជនស្ស័យចំនួន ២ នាក់ទៀតគឺ៖ Ahmad Muhazab bin Saroni មាន អាយុ ២៥ ឆ្នាំ ដែលជាមុខសញ្ញាដំណើរការវាយប្រហារអត្តឃាតដោយ គ្រាប់បែក ទៅលើហាងកាហ្វេ Starbucks និងមុខសញ្ញា Dian Juni Kurniadi គឺ ជាអ្នកដំណើរ ការវាយប្រហារអត្តឃាតដោយគ្រាប់បែកទៅលើប៉ុស្តប៉ូលីស្ត។  កំលាំងប៉ូលីសក៏ បានកំណត់មុខសញ្ញាជនសង្ស័យទី ៥ គឺ Sugito អាយុ ៤៤ ឆ្នាំ ប៉ុន្តែមិនម៉ែន កំណត់ថា៖ មុខសញ្ញានេះគឺជាភេរវករមួយក្នុងចំណោម ភេរវករពោលខាងលើដែរ ឬទេ។ ក្រៅពីនោះ សមត្ថកិច្ចឥណ្ឌូណេស៊ីបាន ចាត់ទុកថា៖ មេគំនិតនៃការវាយ ប្រហារភេរវកម្មជាបន្តបន្ទាប់នេះគឺ Muhmmad Bahrun Naim Anggih Tantomo អាយុ ៣២ ឆ្នាំ និងជាសមាជិកនៃអង្គការរដ្ឋ ឥស្លាមស្វ័យប្រកាស (IS)៕