VOV WorldVOV World
ប៉ូឡូញប្រឆាំងជំទាស់រូបសណ្ឋានទ្វីបអឺរ៉ុបល្បឿនពីរ
23/03/2017 08:24
(VOVworld) - រូបសណ្ឋានទ្វីបអឺរ៉ុបល្បឿនពីរនឹងនាំទៅ ដល់គ្រោះមហន្តរាយនិង បែកបាក់។នេះជាយោបល់ របស់រដ្ឋមន្ត្រីកាបរទេសប៉ូឡូញលោក Witold Waszczykowski នៅពេលឆ្លើយសម្ភាសន៍មជ្ឈដ្ឋាន អ្នកយកព័ត៌មាននាថ្ងៃទី២២ មិនា។
ប៉ូឡូញប្រឆាំងជំទាស់រូបសណ្ឋានទ្វីបអឺរ៉ុបល្បឿនពីរ
រដ្ឋមន្ត្រីកាបរទេសប៉ូឡូញលោក Witold Waszczykowski (ខាងឆ្វេង)ជួបសន្ទនាជាមួយសមភាគីអង់គ្លេសនិងអៀឡង់នៅខាងក្រៅព្រឹត្តិការណ៍មួយនៅទីក្រុងព្រុចស៊ែលនាថ្ងៃទី៦ មិនា  (រូបថត៖AFP/TTXVN) (VOVworld) - រូបសណ្ឋានទ្វីបអឺរ៉ុបល្បឿនពីរនឹងនាំទៅដល់គ្រោះមហន្តរាយ និងបែកបាក់។នេះជាយោបល់របស់រដ្ឋមន្ត្រីកាបរទេសប៉ូឡូញលោក Witold Waszczykowski នៅពេលឆ្លើយសម្ភាសន៍មជ្ឈដ្ឋានអ្នកយកព័ត៌មាននាថ្ងៃទី២២ មិនា។លោករូបនេះអះអាងថា ការបង្កើនកិច្ចសហប្រតិបតិ្តការនៅក្នុងតំបន់ជា និន្នាការធម្មតាក្នុងសហភាពអឺរ៉ុប (EU)។ប៉ុន្តែ ប្រការនេះមិនគប្បីនាំទៅដល់ការ បង្កើតក្រុមប្រទេសដឹកនាំមួយដែលអាចចាប់បង្ខំឆន្ទៈទៅលើប្រទេសសេសសល់ ទាំងឡាយរបស់អឺរ៉ុបនោះឡើយ។ មុននោះ ប្រធានាធិបតីប៉ូឡួញលោក Andrzej Duda ក៏បានពិភាក្សាជាមួយ នាយករដ្ឋមន្រ្តីលោក Beata Szydlo អំពីខ្លឹមសារដែល Warsaw ចង់ដាក់ចូលក្នុង សេចក្ដីថ្លែងការណ៍នៃសន្និសីទកំពូល Rome នាពេលខាងមុខ។ប្រធានាធិបតី លោក Duda ចាត់ទុកថា បញ្ហាសំខាន់បំផុតគឺសេចក្ដីថ្លែងការណ៍ Rome ត្រូវអះ អាងនូវសារសំខាន់នៃសាមគ្គីភាព កិច្ចសហប្រតិបតិ្តការរវាងប្រទេស EU នានា តាមស្មារតីនៃសន្ធិសញ្ញាដែលត្រូវបានចុះហត្ថលេខាក៏ដូចជាគោរព បំណង ប្រាថ្នារបស់ប្រជាជនក្នុងការនាំចេញសេចក្ដីសំរេចរួមផងដែរ៕