VOV WorldVOV World
អាហារូបករណ៍ជាង៧៥០០ចំណែកត្រូវបានប្រគល់ជូនកុមារនៅខេត្តក្រុងទាំង៦៣
13/07/2015 08:37
(VOVworld) - នាថ្ងៃទី១២ កក្កដា នៅខេត្ត Ninh Binh និងខេត្ត Nam Dinh ភាគខាងជើងវៀតណាម អនុប្រ ធានរដ្ឋវៀតណាមលោកស្រី​Nguyen Thi Doan និងជា ប្រធានក្រុមប្រឹក្សាគាំពារមូលនិធិគាំពារកុមារវៀត ណាម បានអញ្ជើញទៅសាកសួរសុខទុក្ខនិងចែកជូនអំណោយដល់កុមារដែលមានស្ថានភាពរស់នៅលំបាកពិសេស។
អាហារូបករណ៍ជាង៧៥០០ចំណែកត្រូវបានប្រគល់ជូនកុមារនៅខេត្តក្រុងទាំង៦៣
លោកស្រីអនុប្រធានរដ្ឋ Nguyen Thi Doan ប្រគល់អាហារូបករណ៍ជូនបណ្ដាសិស្សានុសិស្ស (រូបថត៖vietnamplus) (VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី២៧ កក្កដា) នាថ្ងៃទី១២ កក្កដា នៅខេត្ត Ninh Binh និងខេត្ត Nam Dinh ភាគខាងជើងវៀតណាម អនុប្រធានរដ្ឋវៀតណាមលោកស្រី​Nguyen Thi Doan និងជាប្រធានក្រុមប្រឹក្សាគាំពារមូលនិធិគាំពារកុមារវៀតណាម បានអញ្ជើញ ទៅសាកសួរសុខទុក្ខនិងចែកជូនអំណោយដល់កុមារដែលមានស្ថានភាពរស់នៅ លំបាកពិសេស។នៅខេត្ត Ninh Binh លោកស្រី Nguyen Thi Doan បានប្រគល់អាហា រូបករណ៍ “រួមជាមួយកុមារមកសាលា” ចំនួន២០០ចំណែកដែលមានតំលៃចំនួន២ លានដុង​(ជិត១០០ដុល្លាអាមេរិក​) ១ចំណែក ជូនសិស្សានុសិស្សនានាដែលជាកូន ចៅរបស់យុទ្ធជនព្រំដែន កោះសមុទ្រ កូនចៅរបស់យុទ្ធជនពិការ និងជាសិស្សា នុសិស្សក្រីក្រឈានឡើងរៀនសូត្រពូកែនៃខេត្ត Ninh Binh និងខេត្ត Nam Dinh។ អាហារូបករ “រួមជាមួយកុមារមកសាលា” ត្រូវបានអនុប្រធានរដ្ឋលោកស្រី​Nguyen Thi Doan បំផុសឡើងកាលពីឆ្នាំ២០១២។រហូតមកដល់ពេលនេះ កម្មវិធីនេះបាន ប្រគល់អាហារូបករជាង៧៥០០ចំណែកជូនកុមារនៅខេត្តក្រុងទាំង៦៣លើទូទាំង ប្រទេសដោយមានតំលៃសរុបជិត២៣ពាន់លានដុង (ស្មើរនឹងជាង១លានដុល្លា អាមេរិក) ជួយឲ្យកុមាររាប់ពាន់នាក់មានឱកាសទៅសាលារៀន ឆ្ពោះទៅអនាគត៕