អាហ្សែបែហ្ស ទួកគីដំណើរការការបោះឆ្នោតរដ្ឋសភា
01/11/2015 07:53
(VOVworld) - នេះត្រូវបានចាត់ទុកជាការបោះឆ្នោត មួយក្នុងចំណោមការបោះឆ្នោតសំខាន់បំផុតនៅទួក គីក្នុងអំឡុងច្រើនឆ្នាំកន្លងទៅ ដោយសាររដ្ឋាភិបាល ប្រទេសនេះកំពុងត្រូវ បំបែកបំបាក់យ៉ាងធ្ងន់ធ្ងរចំពោះ មុខរលកវាយប្រហារបង្ហូរឈាមរបស់មុខសញ្ញាធ្វើសង្គ្រាមអ៊ីស្លាម

អ្នកគាំទ្រផ្ទៀងស្ដាប់បទសន្ទរកថារបស់នាយករដ្ឋមន្រ្តីទួកគីលោក Ahmet Davutoğlu (រូបថត៖AFP) (VOVworld) - អ្នកបោះឆ្នោតជិត៦លាននាក់លើទូទាំងប្រទេសអាហ្សែបែហ្សបាន ចូលរួមការបោះឆ្នោតរដ្ឋសភានាថ្ងៃទី១ វិច្ចិកា។មានបេក្ខជនសរុប៧៦០នាក់មកពី គណៈបក្សចំនួន១៣និងប្លុក១ចូលរួមក្នុងការបោះឆ្នោតរដ្ឋសភាដែលរួមមាន អាសនៈចំនួន១២៥ដោយអាណត្តិ៥ឆ្នាំ។ អ្នកបោះឆ្នោតទួកគីនាថ្ងៃទី១ វិច្ចិកាក៏បានចូលរួមការបោះឆ្នោតរដ្ឋសភាផងដែរ។ នេះត្រូវបានចាត់ទុកជាការបោះឆ្នោតមួយក្នុងចំណោមការបោះឆ្នោតសំខាន់បំផុត នៅទួកគីក្នុងអំឡុងច្រើនឆ្នាំកន្លងទៅ ដោយសាររដ្ឋាភិបាលប្រទេសនេះកំពុងត្រូវ បំបែកបំបាក់យ៉ាងធ្ងន់ធ្ងរចំពោះមុខរលកវាយប្រហារបង្ហូរឈាមរបស់មុខសញ្ញាធ្វើ សង្គ្រាមអ៊ីស្លាមក៏ដូចជាការខ្វែងគំនិតថ្មីជាមួយគណៈបក្សកម្មករជាជន Kurk (PKK)។សមត្ថកិច្ចទួកគីបានពង្រឹងសន្តិសុខក្នុងអំឡុងដំណើរការបោះឆ្នោត ដោយ ដាក់ពង្រាយប៉ូលិសចំនួន៣៨៥ពាន់នាក់ចូលរួមធានាសន្តិសុខ។នេះជាការបោះ ឆ្នោតលើកទី២ក្នុងរយៈពេល៥ខែកន្លងទៅនៅទួកគី៕
Related






