VOV WorldVOV World
អាហ្សង់ទីនរៀបចំវេទិការស្តីពីសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាម
08/04/2015 09:52
(VOVworld) – នាថ្ងៃទី ៧ មេសា នៅរដ្ឋធានី Buenos Aires របស់ អាហ្សង់ទីន វេទិការស្តីពីសមាហរណកម្មសេដ្ឋកិច្ច អន្តរជាតិរបស់វៀតណាមត្រូវបានរៀបចំឡើង ដោយមាន ការចូលរួមរបស់តំណាងក្រសួងការបរទេសអាហ្សង់ទីន ស្ថានទូតរុស្ស៊ីនិង អាមេរិក រួមជាមួយតំណាងអង្គភាព អាជីវកម្មអាហ្សង់ទីនចំនួន ៣០។
អាហ្សង់ទីនរៀបចំវេទិការស្តីពីសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាម
អាហ្សង់ទីនរៀបចំវេទិការស្តីពីសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាម (Image: VNA) (VOVworld) – នាថ្ងៃទី ៧ មេសា នៅរដ្ឋធានី Buenos Aires របស់ អាហ្សង់ទីន វេទិការស្តីពីសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាមត្រូវបានរៀបចំ ឡើង ដោយមានការចូលរួមរបស់តំណាងក្រសួងការបរទេសអាហ្សង់ទីនស្ថាន ទូតរុស្ស៊ីនិង អាមេរិក រួមជាមួយតំណាងអង្គភាពអាជីវកម្មអាហ្សង់ទីនចំនួន ៣០។ នៅវេទិការនេះ តំណាងស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទីនបានឧទ្ទេសនាម អំពីស្ថានភាព សេដ្ឋកិច្ចនយោបាយនិងសង្គមរបស់វៀណាមនាពេលថ្មីៗនេះ ជាពិសេស សង្កត់ធ្ងន់ទៅលើភាពងាយស្រួលក្នុងគោលនយោបាយទាក់ទាញ ទុនវិនិយោគពីបរទេស។ បណ្ដាតំណាងបានអះអាងថា៖ ទីផ្សារវៀតណាម មានឱកាសល្អជាច្រើនសំរាប់ផលិត ផលអាហ្សង់ទីន ដូចជា៖ ទឹកដោះគោ ស្រាទំពាំងបាយជូរ សាច់គោ ផ្លែឈើ ជាដើម៕