VOV WorldVOV World
អាជីវការនីអាស៊ានឆ្នាំ២០១៥៖ប្រែក្លាយឱកាសទៅជាការពិត
06/03/2015 09:52
(VOVworld) - នេះគឺជាប្រធានបទនៃវេទិការអាជីវការនី អាស៊ានដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៦ មិនា នៅ រដ្ឋធានីហាណូយរបស់វៀតណាម ដោយមានការចូល រួមរបស់អនុ ប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan និងតំណាង៣០០នាក់ ដែលជា អាជីវការនីមកពីប្រទេសនានាក្នុងតំបន់។
អាជីវការនីអាស៊ានឆ្នាំ២០១៥៖ប្រែក្លាយឱកាសទៅជាការពិត
(VOVworld) - អាជីវការនីស្ត្រីអាស៊ានឆ្នាំ២០១៥៖ប្រែក្លាយឱកាសទៅជាការពិត។ នេះគឺជាប្រធានបទនៃវេទិការអាជីវការនីអាស៊ានដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៦ មិនា នៅរដ្ឋធានីហាណូយរបស់វៀតណាម ដោយមានការចូលរួមរបស់អនុ ប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan និងតំណាង៣០០នាក់ ដែលជា អាជីវការនីមកពីប្រទេសនានាក្នុងតំបន់។ តំណាងថ្នាក់ដឹកនាំរដ្ឋ ក្រសួង ស្ថាប័ន ស្ថាទូត និងអង្គការអន្តរជាតិ​នានាចូលរួមវេទិការ វេទិការនេះជាឱកាសដើម្បីផ្ដល់ព័ត៏មានស្ដីអំពីសហគមន៍សេដ្ឋកិច្ចអាស៊ានទៅកាន់ អាជីវការនីនានាក្នុងតំបន់ ព្រមទាំងក៏ជាសម្លេង សំណើររបស់សហគមន៍អាជីវការនី អាស៊ានចំពោះបណ្ដាអ្នកកំណត់គោលនយោបាយ អង្គកាអភិវឌ្ឍន៍គោលនយោ បាយ កម្មវិធីជួយឧបត្ថម្ភអាជីវការនីនាពេលខាងមុខ។ ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានចាត់ ទុកថា ការដែលសហគមន៍អាស៊ានចាប់បដិសន្ធិនាចុងឆ្នាំនេះ នឹងនាំមកនូវឱកាស ផងនិងការសាកល្បងផងសំរាប់អង្គភាពអាជីវកម្ម។ដោយហេតុនេះ ដើម្បីឆ្លៀត ប្រើប្រាស់បណ្ដាឱកាសនេះ អង្គភាពអាជីវកម្មនិយាយរួមនិងអាជីវការនី ត្រូវម្ចាស់ ការ ច្នៃប្រឌិតក្នុងការវិភាគ ព្យាករណ៍ស្ថានភាព លើកកំពស់សមត្ថភាពប្រកួត ប្រជែង។លោកស្រីបានសង្កត់ធ្ងន់ថា៖ អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan ថ្លែងមតិនៅវេទិការ “វេទិការនឹងរួមចំណែកយ៉ាងជាក់ស្ដែងក្នុងការរឹតបន្តឹងថែមទៀតទំនាក់ទំនង កិច្ច សហប្រតិបតិ្តការនានាដែលមានប្រសិទ្ធភាពក្នុងតំបន់ ឆ្ពោះទៅសហគមន៍អាស៊ាន ១ មានសាមគ្គីភាព ឯកភាព ជាតំបន់សេដ្ឋកិច្ច១ដែលមានលក្ខណៈប្រកួតប្រជែង ខ្ពស់ អភិវឌ្ឍន៍សេដ្ឋកិច្ចដោយស្មើគ្នានិងសមាហរណកម្មយ៉ាងស៊ីជំរៅក្នុងខឿន សេដ្ឋកិច្ច ពិភពលោក។តួនាទីរបស់អាជីវការនីក្នុងការអនុវត្តភារកិច្ចនេះគឺសំខាន់ ណាស់”៕