VOV WorldVOV World
អាល់ហ្សេរី-អេហ្ស៊ីបនិងអ៊ីតាលីបើកកិច្ចប្រជុំស្តីពីលីប៊ី
03/11/2015 08:37
(VOVworld)-នាថ្ងៃទី២វិច្ឆិកា នៅរដ្ឋធានី Algiers កិច្ចប្រ ជុំថ្នាក់រដ្ឋមន្ត្រីរវាង ប្រទេសទាំងបី អាល់ហ្សេរី-អេហ្ស៊ីប និងអ៊ីតាលី
អាល់ហ្សេរី-អេហ្ស៊ីបនិងអ៊ីតាលីបើកកិច្ចប្រជុំស្តីពីលីប៊ី
(VOVworld)-នាថ្ងៃទី២វិច្ឆិកា នៅរដ្ឋធានី Algiers កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរវាង ប្រទេស ទាំងបី អាល់ហ្សេរី-អេហ្ស៊ីបនិងអ៊ីតាលី បានប្រព្រឹត្តទៅដោយផ្តោត សំខាន់ទៅលើ ការវាយតម្លៃស្ថានភាពនៅប្រទេសលីប៊ីក្នុងក្របខ័ណ្ឌនៃការ រួមផ្សំកិច្ចការរវាងប្រ ទេសទាំងបីនេះ​សំដៅស្វែងរកច្រកចេញសម្រាប់វិបត្តិ នយោបាយនៅប្រទេសអា ហ្វ្រិកខាងជើងនេះ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នៅទីស្តីការក្រសួងការបរទេស អាល់ហ្សេរី ដោយមានការចូលរួមរបស់រដ្ឋ មន្ត្រីប្រទេសម្ចាស់ផ្ទះ លោក Abdelkader Messahel រួមជាមួយរដ្ឋមន្ត្រីការ បរទេសអេហ្ស៊ីបនិងអ៊ីតាលីផងដែរ។ តាមសេចក្តី ប្រកាសព័ត៌មានរបស់ក្រ សួងការបរទេស អាល់ហ្សេរីថា នៅកិច្ចប្រជុំនេះ រដ្ឋមន្ត្រី នៃបណ្តាប្រទេស បានប្រមូលផ្តុំ​ពិនិត្យស្ថានភាពនៅលីប៊ីព្រមទាំងស្វែងរកដំណោះ ស្រាយមួយ សំដៅជម្រុញការអនុវត្តប្រកបដោយជោគជ័យ ដំណើរការសន្ទនារវាង ភាគី នានានៅលីប៊ី ក្រោមការគំាពាររបស់អ.ស.ប សំដៅបង្កើតរដ្ឋាភិបាលសាមគ្គី ជាតិ១ ដោយក្តីសង្ឃឹមនាំប្រទេសអាហ្វ្រិកខាងជើងនេះរួចផុតពីវិបត្តិនយោបាយ នាសព្វថ្ងៃ។​កិច្ចប្រជុំលើកនេះស្ថិតក្នុងក្របខ័ណ្ឌនៃបណ្តាការខិតខំប្រឹងប្រែងសំ ដៅទទួលបានការសុ្រះចិត្តគំនិតរវាងភាគីប្រឆាំងនានានៅលីប៊ី៕  

More