VOV WorldVOV World
អាល្លឺម៉ង់ បារាំងនិងអ៊ុយក្រែនអំពាវនាវអោយឈប់បាញ់ភ្លាមនៅ Donbass
02/02/2015 07:35
(VOV)_សេចក្ដីអំពាវនាវអោយឈប់បាញ់ភ្លាមនៅ Donbass ត្រូវបានប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko ប្រធានាធបតីបារាំង ​លោក​ Francois Hollande និងអធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel
អាល្លឺម៉ង់ បារាំងនិងអ៊ុយក្រែនអំពាវនាវអោយឈប់បាញ់ភ្លាមនៅ Donbass
(VOV)_សេចក្ដីអំពាវនាវអោយឈប់បាញ់ភ្លាមនៅ Donbass ត្រូវបានប្រធានាធិបតី អ៊ុយក្រែន លោក Petro Poroshenko ប្រធានាធបតីបារាំង ​លោក​ Francois Hollande និងអធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នាំចេញនាថ្ងៃទី១​កុម្ភះ បន្ទាប់ពី សភាពការណ៍យោធានៅប្រទេសនេះបន្តតាន​តឹងឡើង នាប៉ុន្មានថ្ងៃកន្លងទៅ។ ក្នុង ជំនួបសន្ទនាតាមទូរស័ព្ទរវាងថ្នាក់ដឹកនាំ​ទាំង៣រូប ភាគឺទាំងឡាយបានពិភាក្សាអំពី សភាពការណ៍នាបច្ចុប្បន្ននៅអ៊ុយ​ក្រែន ហើយបង្ហាញនូវការអស់សង្ឃឹម ក្រោយពី ពេលក្រុមជួបសន្ទនាអំពីអ៊ុយ​ក្រែនមិនទទួលបានលទ្ធផលណា១ឡើយ ក្នុងការចរ ចារនៅទីក្រុង Minsk ( Belarus ) នាថ្ងៃទី៣១ មករា។ ប៉ុន្តែ ថ្នាក់ដឹកនាំទាំង៣រូបនេះ សុទ្ធតែសង្កត់ធ្ងន់ដល់ភាពចាំបាច់របស់ការចរចារនេះដែរ។ អាល្លឺម៉ង់ បារាំងនិងអ៊ុយក្រែនអំពាវនាវអោយឈប់បាញ់ភ្លាមនៅ Donbass         ស្ដីពីសភាពការណ៍នៅភាគខាងកើតអ៊ុយក្រែន នាថ្ងៃទី១ កុម្ភះ នៅទីក្រុង Donesk  ត្រូវរងឥទ្ធិពលយ៉ាងខ្លាំងក្លាពីការបាញ់កាំភ្លើងធំ។ ​ដំណាង​សហគមន៍​ជនវៀតណាម រស់នៅនៅ  Donesk បានអោយដឹងថា៖គ្រាប់កាំភ្លើងបាន​ធ្លាក់ចំ​អាគារមានជនវៀត ណាមរស់នៅ ប៉ុន្តែគ្មានអ្នកណាត្រូវរងរបួសទេ៕

More