អាល្លឺម៉ង់-អ៊ីតាលីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយវិបត្តិជនអន្តោប្រវេសន៍
06/05/2016 07:05
(VOVworld) – ថ្លែងមតិនៅទីក្រុង Rome ក្នុងដំណើរ ទស្សនកិច្ចនៅអ៊ីតាលី នាថ្ងៃទី ៥ ឧសភា អធិការបតី អាល្លឺម៉ង់ លោកស្រី Angela Merkel និងសមភាគី ប្រទេសម្ចាស់ផ្ទះ លោក Matteo Renzi បានសង្កត់ធ្ងន់ ទៅលើភាពចាំបាច់នៃកិច្ច សហប្រតិបត្តិការទ្វេភាគី ក្នុងការដោះស្រាយវិបត្តិជនអន្តោប្រវេសន៍ដោយឈលើ វិធានការរួមរបស់ EU នាបច្ចុប្បន្ន។

អាល្លឺម៉ង់-អ៊ីតាលីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយវិបត្តិជនអន្តោប្រវេសន៍ (Image: VNA) (VOVworld) – ថ្លែងមតិនៅទីក្រុង Rome ក្នុងដំណើរទស្សនកិច្ចនៅអ៊ីតាលី នាថ្ងៃទី ៥ ឧសភា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងសមភាគី ប្រទេសម្ចាស់ ផ្ទះ លោក Matteo Renzi បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃកិច្ច សហប្រតិបត្តិ ការទ្វេភាគីក្នុងការដោះស្រាយវិបត្តិជនអន្តោប្រវេសន៍ដោយឈលើ វិធានការរួម របស់ EU នាបច្ចុប្បន្ន។ ថ្នាក់ដឹកនាំទាំងពីររូបនេះបានឲ្យដឹងថា៖ អាល្លឺម៉ង់និង អ៊ីតាលីមានរបៀបទាក់ទងរួមជាមួយដំណោះស្រាយវិបត្តិជនអន្តោ ប្រវេសន៍ ព្រម ទាំង រិះគន់គោលនយោបាយបិទចក្រព្រំដែនរបស់អូទ្រីស។ អ្នកប្រមុខរដ្ឋាភិបាល ទាំងនេះសុទ្ធតែឯកភាពថា៖ ប្រទេសស្ថិតនៅខាងក្រៅខ្សែ ព្រំដែនរបស់ EU ដូច អ៊ីតាលីជានិច្ចកាលរងការដាក់សម្ពាធន៍ធំពីរលកជនភៀស ខ្លួននិងគោលនយោ បាយរបស់អូទ្រីសធ្វើឲ្យស្ថានភាពអាក្រក់ទៅៗប៉ុណ្ណោះ ជាពិសេសគឺជនភៀសខ្លួន ពីអាហ្វ្រិកខាងជើងហូរទៅអឺរ៉ុបឆ្លងកាត់អ៊ីតាលី។ នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ ក៏បានវាយតំលៃខ្ពស់ចំពោះការផ្តើមគំនិតថ្មីដែល បណ្ដាថ្នាក់ដឹកនាំ EU បាន ផ្តើមឡើងនា ២ សប្តាហ៍មុន តាមនោះ ប្រទេស EU នានាគប្បីប្រើប្រាស់មូលប្ប ទានប័ណ្ឌជាតិអឺរ៉ុប (Eurobonds) ដើម្បីមានប្រភពហិរញ្ញវត្ថុជួយឧបត្ថម្ភអាហ្វ្រិក ទប់ស្កាត់មូលហេតុនាំទៅរកជនភៀសខ្លួនហូរទៅអឺរ៉ុប៕
Related






