អាល្លឺម៉ង់មានប្រធានាធិបតីថ្មី
13/02/2017 11:07
(VOVworld)- ដោយទទួលបានសម្លេងគាំទ្រចំនួន៩៣១លើ១.២៣៩សម្លេងនោះ នាថ្ងៃទី១២កុម្ភៈ អតីតរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Frank –Walter Steimeier

(VOVworld)- ដោយទទួលបានសម្លេងគាំទ្រចំនួន៩៣១លើ១.២៣៩សម្លេងនោះ នាថ្ងៃទី១២កុម្ភៈ អតីតរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Frank –Walter Steimeier បានជ្រើសតាំងជាប្រធានាធិបតីថ្មីរបស់ប្រទេសនេះជំនួសលោក Joachim Gauck។ លោក Frank –Walter Steimeier អាយុ៦១ឆ្នាំ ជាសមាជិកគណៈបក្សប្រជាធិប តេយ្យសង្គមនិយម (SPD) ដែលទទួលបានការគាំទ្រទាំងពីគណៈបក្សសម្ព័នប្រជាធិ បតេយ្យគ្រីស្ទសាសនា (CDU)និងគណៈបក្សសម្ព័ន្ធសង្គមគ្រីស្ទសាសនា (CSU) ។ ដោយជ័យជម្នះនេះ អ្នកនយោបាយរូបនេះនឹងកាន់ដំណែងប្រធានាធិបតីអាណត្តិ ៥ឆ្នាខាងមុខ។ ប្រធានាធិបតីទើបនឹងជាប់ឆ្នោត លោក Frank –Walter Steimeier នឹង ទទួលដំណែងជាផ្លូវការនាថ្ងៃទី១៩មិនាខាងមុខ៕
Related






