VOV WorldVOV World
អាល្លឺម៉ង់និងជប៉ុនពិភាគ្សាអំពីរបៀបវារៈនៃសន្និសីទ G៧
05/05/2016 11:40
(VOVworld) - ថ្លែងមតិនៅសន្និសីទកាសែតរួមជាមួយ សមភាគីជប៉ុនលោក Shinzo Abe នាថ្ងៃទី៤ ឧសភា អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានឲ្យ ដឹងថា គោលដៅស្នូលនៃដំណើរទស្សនកិច្ចរបស់ លោក Abe នៅអាល្លឺម៉ង់ លើកនេះគឺដើម្បីពិភាគ្សាអំពីរបៀបវារៈនៃសន្និសីទ G៧ នាពេលខាងមុខ។
អាល្លឺម៉ង់និងជប៉ុនពិភាគ្សាអំពីរបៀបវារៈនៃសន្និសីទ G៧
រដ្ឋមន្រ្តីថាមពលនៃក្រុមប្រទេស G៧ នៅកិច្ចប្រជុំនៅទីក្រុង Fukuoka  ជប៉ុននាថ្ងៃទី១ ឧសភា (រូបថត៖Kyodo/TTXVN) (VOVworld) - ថ្លែងមតិនៅសន្និសីទកាសែតរួមជាមួយសមភាគីជប៉ុនលោក Shinzo  Abe នាថ្ងៃទី៤ ឧសភា អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានឲ្យដឹងថា  គោលដៅស្នូលនៃដំណើរទស្សនកិច្ចរបស់លោក Abe នៅអាល្លឺម៉ង់ លើកនេះគឺដើម្បី ពិភាគ្សាអំពីរបៀបវារៈនៃសន្និសីទ G៧ នាពេលខាងមុខ។លោកស្រី Merkel បាន សង្កត់ធ្ងន់ថា ខ្លឹមសារមួយក្នុងចំណោមខ្លឹមសារសំខាន់ៗនៃ G៧ គឺសេដ្ឋកិច្ច ក្នុង នោះ ជប៉ុននិងអាល្លឺម៉ង់ឆ្ពោះទៅសសរទ្រូងចំនួន៣នោះគឺការវិនិយោគ កែទម្រង់ រចនាសម្ព័ន្ធនិងគោលនយោបាយរូបីយប័ណ្ណ។  ក៏នៅសន្និសីទនេះដែរ ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្ដីអំពីប្រតិកម្មរបស់ អាល្លឺម៉ង់ចំពោះសកម្មភាពរបស់ចិននៅសមុទ្រខាងកើតក៏ដូចជាយោបល់ចាត់ទុក ថា បែកឡាំងត្រឹមតែយកចិត្តទុកដាក់ដល់បញ្ហាសេដ្ឋកិច្ចក្នុងទំនាក់ទំនងជាមួយចិន ប៉ុណ្ណោះ​ លោកស្រី Merkel បានអះអាងថា មិនអាចនិយាយបានថា អាល្លឺម៉ង់ត្រឹម តែយកចិត្តទុកដាក់ដល់បញ្ហាសេដ្ឋកិច្ចក្នុងទំនាក់ទំនងជាមួយចិន ប៉ុណ្ណោះទេ។ តាមលោកស្រីអធិការបតីរូបនេះថា អាល្លឺម៉ង់និងចិនក៏ផ្លាស់ប្ដូរមតិ អំពីបញ្ហាកើត ឡើង ក្នុងនោះមានស្ថានភាពនៅសមុទ្រខាងកើតផងដែរ។លោកស្រី Merkel បាន អះអាងជាថ្មីម្ដងទៀតថា គប្បីធ្វើការសន្ទនានិងដោះស្រាយជំលោះ ដោយសន្តិវិធី ហើយមិនទុកឲ្យភាពតានតឹងកាន់តែកើនឡើងឡើយ៕