អាល្លឺម៉ង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយទួរគីទប់ទល់នឹងវិបត្តិចំណាកស្រុក
19/09/2015 08:33
(VOVworld)-រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Frank-Walter Steinmeier នាថ្ងៃ ទី១៨កញ្ញា បានមាន ដំណើរទស្សនកិច្ចទៅកាន់ក្រុង Ankara

(VOVworld)-រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Frank-Walter Steinmeier នាថ្ងៃ ទី១៨កញ្ញា បានមានដំណើរទស្សនកិច្ចទៅកាន់ក្រុង Ankara របស់ទួរគី។ នៅទី នេះ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់បានជួបសម្តែងការគួរសមប្រធានាធិបតីប្រទេស ម្ចាស់ផ្ទះ Recep Tayyip Erdogan ជួបសន្ទនាជាមួយសមភាគី Feridun Hadi Sinirlioglu ដោយផ្តោតទៅលើបញ្ហាជនអន្តោប្រវេសន៍ និងដំណោះស្រាយស្ថិរ ភាពស្ថានភាព នៅស៊ីរី ក៏ដូចជាបំរ៉ែបំរួលនយោបាយនៅទួរគីមុននឹងការបោះ ឆ្នោតរដ្ឋសភានា ដើមខែវិច្ឆិកាខាងមុខ។ នៅបណ្តាជំនួប លោក Steinmeier បាន ស្នើជាមួយថ្នាក់ ដឹកនាំទួរគីថា អាល្លឺម៉ង់ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភហិរញ្ញវត្ថុ សម្រាប់ទួរគី ដោះស្រាយបញ្ហាទាក់ទិនដល់ជនចំណាកស្រុក ក៏ដូចជាសហប្រតិបត្តិការនិងជួយ រដ្ឋអំណាចទួរគីក្នុងការធានាស្ថានភាពសន្តិសុខមុននឹង បោះឆ្នោតផងដែរ៕
Related
More




