អាល្លឺម៉ង់បង្កើនសន្តិសុខព័ត៌មានដើម្បីត្រៀមរៀបចំឲ្យការបោះឆ្នោតរដ្ឋសភា
20/03/2017 09:14
(VOVworld) – កាសែតអាល្លែម៉ង់ Welt am Sonntag នាថ្ងៃទី ១៩ មិនា បានឲ្យ ដឹងថា៖ ស្ថាប័នសន្តិសុខ ព័ត៌មានសហព័ន្ធអាល្លឺម៉ង់ (BSI) បានបង្កើនសន្តិសុខ សារព័ត៌មានដើម្បីត្រៀមខ្លួនជាស្រេចតបតវិញនឹង ការវាយប្រហារលើបណ្តាញ អ៊ីនធឺណែតដែលអាចកើត មានឡើង។

អាល្លឺម៉ង់បង្កើនសន្តិសុខព័ត៌មានដើម្បីត្រៀមរៀបចំឲ្យការបោះឆ្នោតរដ្ឋសភា (VNA) (VOVworld) – កាសែតអាល្លែម៉ង់ Welt am Sonntag នាថ្ងៃទី ១៩ មិនា បានឲ្យ ដឹងថា៖ ស្ថាប័នសន្តិសុខព័ត៌មានសហព័ន្ធអាល្លឺម៉ង់ (BSI) បានបង្កើនសន្តិសុខ សារព័ត៌មានដើម្បីត្រៀមខ្លួនជាស្រេចតបតវិញនឹងការវាយប្រហារលើបណ្តាញ អ៊ីនធឺណែតដែលអាចកើតមានឡើង។ នាយក BSI លោក Arne Schoenbohm បានឲ្យដឹងថែមទៀតថា៖ BSI សហការជិតស្និទ្ធជាមួយបណ្ដាស្ថាប័នរៀបចំការ បោះឆ្នោត គណៈបក្សនយោបាយនិងរដ្ឋអំណាចរដ្ឋនានាដើម្បីពិភាក្សាអំពីវិធាន ការទប់ទល់នឹងការវាយប្រហារលើបណ្តាញអ៊ីនធឺណែតមុនពេលការបោះឆ្នោត។ តាមកាសែត Welt am Sonntag ជូនដំណឹងទៀតថា៖ កំរិតបង្កើនសន្តិសុខត្រូវ បានអនុវត្តបន្ទាប់ពីមានព័ត៌មានអំពីការវាយហារលើបណ្តាញអ៊ីនធឺណែតក្នុង ការ បោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦ មក។ ការបោះឆ្នោតរដ្ឋសភាអាល្លឺម៉ង់ នឹង ប្រព្រឹត្តទៅនាថ្ងៃទី ២៤ កញ្ញាខាងមុខ៕
Related






