VOV WorldVOV World
អាល្លឺម៉ង់បង្កើតកងកម្លាំងពិសេសបន្ថែមប្រឆាំងនឹងភេរវកម្ម
17/12/2015 08:47
(VOVworld) - ក្រសួងមហាផ្ទៃអាល្លឺម៉ង់នាថ្ងៃទី១៦ ធ្នូ បានជូនដំណឹងជាផ្លូវការ អំពីការបង្កើតកងកម្លាំងពិ សេសបន្ថែមទៀតដើម្បីប្រឆាំងភេរវកម្មមានឈ្មោះ BFE+ ទទួលបន្ទុកការចាប់ឃាត់ខ្លួនមុខសញ្ញាគ្រោះ ថ្នាក់ពិសេសនិងការពារ សាក្សី។
អាល្លឺម៉ង់បង្កើតកងកម្លាំងពិសេសបន្ថែមប្រឆាំងនឹងភេរវកម្ម
កងកម្លាំងសន្តិសុខអាល្លឺម៉ង់ (រូបថត៖Guardian) (VOVworld) - ក្រសួងមហាផ្ទៃអាល្លឺម៉ង់នាថ្ងៃទី១៦ ធ្នូ បានជូនដំណឹងជាផ្លូវការអំពី ការបង្កើតកងកម្លាំងពិសេសបន្ថែមទៀតដើម្បីប្រឆាំងភេរវកម្មមានឈ្មោះ BFE+ ទទួលបន្ទុកការចាប់ឃាត់ខ្លួនមុខសញ្ញាគ្រោះថ្នាក់ពិសេសនិងការពារ សាក្សី។ សេចក្ដីសំរេចនេះរបស់ក្រសួងមហាផ្ទៃអាល្លឺម៉ង់គឺជាចម្លើយផ្ទាល់របស់ប៊ែកឡាំង ក្រោយពីការវាយប្រហារភេរវកម្មនៅទីក្រុងប៉ារីសរបស់បារាំង ដែលការវាយ ប្រហារទាំងនេះមិនប្រព្រឹត្តិទៅក្នុងបរិយាកាសនិងពេលវេលាជាក់ស្ដែងឡើយ ប៉ុន្តែមានលក្ខណៈចាត់តាំងនិងតភ្ជាប់រវាងការវាយប្រហារដោយគ្រាប់បែក ដោយ កាំភ្លើងនិងចាប់ចំណាប់ខ្មាំងនៅទីកន្លែងជាច្រើនខុសគ្នា ហើយមានលទ្ធភាព បណ្ដាលឲ្យមានហានីភ័យដែលធ្វើឲ្យទីក្រុងមួយឬមួយចំនួនជាប់គាំងក្នុងច្រើន ថ្ងៃផងដែរ៕

More