អាល្លឺម៉ងប្រឆំាងជំទាស់ចំពោះវិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ី
27/03/2014 06:33
(VOVworld)-លោកស្រីអធិការបតីអាល្លឺម៉ង Angela Merkel នាថ្ងៃទី២៦មិនា បានអះអាងថា វិបត្តិនៅ អ៊ុយក្រែនត្រូវបានដោះស្រាយតាមរយៈបណ្តាវិធានការ នយោបាយ

អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel (រូបថតៈTHX/TTXVN) (VOVworld)-លោកស្រីអធិការបតីអាល្លឺម៉ង Angela Merkel នាថ្ងៃទី២៦មិនា បាន អះអាងថា វិបត្តិនៅអ៊ុយក្រែនត្រូវដោះស្រាយតាមរយៈបណ្តាវិធានការ នយោបាយ ប្រសើជាងkarដាក់ទណ្ឌកម្មសេដ្ឋកិច្ចសំដៅទៅលើរុស្ស៊ី។ ប៉ុន្តែ EU មិន ទាន់ឈានដល់ការដាក់ទណ្ឌកម្មកម្រិតទី៣ គឺដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើក លែង តែផលិតផលនៅគ្រីមេ។ ឆ្លើយសំភាសរបស់អ្នកយកព័ត៌មានអំពីគោលនយោបាយនាសព្វថ្ងៃរបស់ អាល្លឺម៉ង់ចំពោះរុស្ស៊ី លោកស្រី Angela Merkel បានលើកច្បាស់ថា សហភាព អឺរ៉ុប (EU) បានអនុវត្តន៍បទដាក់ទណ្ឌកម្មកម្រិតទី២ចំពោះរុស្ស៊ី។ ប៉ុន្តែលោកស្រី Merkel ក៏បានព្រមានថា ក្នុងករណីដែលមានការរំលោភកិច្ចព្រមព្រៀងអន្តរជាតិជាបន្ថែម ទៀត អឺរ៉ុបនឹងត្រៀមខ្លួនជាមួយអាមេរិកដោយមានប្រតិកម្មរឹងមាំ ចំពោះរុស្ស៊ីដែរ។ ក្នុងពេលនោះអ្នកជំនាញការសេដ្ឋកិច្ចអាល្លឺម៉ងជាច្រើនបានចាត់ទុកថា ការ ដាក់ទណ្ឌកម្មកម្រិតទី៣ទៅលើរុស្ស៊ីនឹងជះឥទ្ធិពលអវិជ្ជមានចំពោះខឿនសេដ្ឋកិច្ច អាល្លឺម៉ង់៕
Related
More




