អាល្លឺម៉ង់ប្រកាសផែនការ ៩ ខដើម្បីបង្កើនសន្តិសុខ
29/07/2016 09:07
(VOVworld) – នាថ្ងៃទី ២៨ កក្កដា អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានរៀបចំសន្និសីតកាសែត រដូវក្តៅមុនកាលកំណត់ដែលជានិច្ចកាលប្រព្រឹត្តទៅ នាចុងខែ សីហា ប្រចាំឆ្នាំ ក្នុងនោះ ថ្នាក់ដឹកនាំអាល្លឺម៉ង់ បានផ្តោតទៅលើបញ្ហា ទាក់ទិនដល់គោលនយោបាយ មហាផ្ទៃនិងកិច្ចការបរទេស ជាពិសេសគឺ ស្ថានភាព សន្តិសុខនៅអាល្លឺម៉ង់។

អាល្លឺម៉ង់ប្រកាសផែនការ ៩ ខដើម្បីបង្កើនសន្តិសុខ (VNA) (VOVworld) – នាថ្ងៃទី ២៨ កក្កដា អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានរៀបចំសន្និសីតកាសែតរដូវក្តៅមុនកាលកំណត់ដែលជានិច្ចកាលប្រព្រឹត្តទៅ នាចុងខែ សីហា ប្រចាំឆ្នាំ ក្នុងនោះ ថ្នាក់ដឹកនាំអាល្លឺម៉ង់បានផ្តោតទៅលើបញ្ហា ទាក់ទិនដល់គោលនយោបាយមហាផ្ទៃនិងកិច្ចការបរទេស ជាពិសេសគឺ ស្ថានភាព សន្តិសុខនៅអាល្លឺម៉ង់។ អធិកាបតី Angela Merkel បានសង្កត់ធ្ងន់ថា៖ នេះគឺជា ដំណាក់កាលសាកល្បងប្រវត្តិសាស្ត្រចំពោះប្រទេសអាល្លឺម៉ង់និងទ្វីប អឺរ៉ុបដោយ សារមិនធ្លាប់មានរលកជនអន្តោប្រវេសធំដូចដំណាក់កាលកន្លងទៅគិតតាំងពី សង្គ្រាមពិភពលោកទី ២ មុនមក។ លោកស្រីក៏បានសម្តែងក្តីអស់សង្ឃឹមចំពោះ ការដែលប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ខ្វះស្មារតីសហប្រតិបត្តិការ ដោះស្រាយការសាកល្បងរួមរបស់ប្លុក ផងដែរ។ តាមលោកស្រីថា៖ ប្រទេសអឺរ៉ុប ទាំងអស់គប្បីជំរុញយ៉ាងខ្លាំងការបែងចែកកូតាទទួលជនភៀសខ្លួនពីក្រិក។ ស្ថីពីស្ថានភាពសន្តិសុខនៅអាល្លឺម៉ង់ អធិកាបតី Angela Merkel បានថ្កោល ទោសយ៉ាងខ្លាំងក្លាបណ្ដាការវាយប្រហារភេរវកម្មមានចរិតលក្ខណៈឥស្លាមដែល ទើបនឹងកើតមានឡើងនៅទីក្រុង Wurzburg និងទីក្រុង Ansbach នៅរដ្ឋ Bayern ហើយប្រកាសផែនការ ៩ ខសំដៅបង្កើនសន្តិសុខនៅអាល្លឺម៉ង់ ផងដែរ ក្នុងនោះ មានការកាត់បន្ថយរបាំងក្នុងការបញ្តេញចេញជនភៀសខ្លួន ជាដើម៕
Related






