អាល្លឺម៉ង់ស្នើឲ្យអាមេរិកពន្យល់ព័ត៌មានអំពីការតាមដាន ទូរសព្ទចល័តរបស់អធិកាបតី Angela Merkel
24/10/2013 08:35
(VOVworld) – នាថ្ងៃទី ២៣ តុលា អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានហៅទូរសព្ទដល់ប្រធា នាធិបតីអាមេរិក លោក Barack Obama សំដៅសម្តែង ការព្រួយបារម្មណ៍ចំពោះមុខព័ត៌មានអំពីការដែល ទីភ្នាក់ងារចារកម្មអាមេរិកបាន តាមដានទូរសព្ទចល័ត របស់លោកស្រីក្នុងរពេលជាច្រើនឆ្នាំនេះ។

អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel (Image: Vietnamplus) (VOVworld) – នាថ្ងៃទី ២៣ តុលា អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានហៅទូរសព្ទដល់ប្រធានាធិបតីអាមេរិក លោក Barack Obama សំដៅសម្តែង ការព្រួយបារម្មណ៍ចំពោះមុខព័ត៌មានអំពីការដែល ទីភ្នាក់ងារចារកម្មអាមេរិកបាន តាមដានទូរសព្ទចល័តរបស់លោកស្រីក្នុងរយៈពេលជាច្រើនឆ្នាំនេះ។ លោកស្រី Angela Merkel ស្នើឲ្យភាគីអាមេរិកពន្យល់ច្បាស់លាស់ព័ត៌មានពោល ខាងលើ។ តាមអ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោក Steffen Seibert បានឲ្យ ដឹងថា៖ ប្រសិន បើ ព័ត៌មានពោលខាងគឺជាការពិត នេះនឹងជះឥទ្ធិពលដ៏ធ្ងន់ធ្ងរ ដល់ទំនុកទុកចិត្ត រវាងប្រទេសទាំង ២ ហើយសកម្មភាពនេះត្រូវបញ្ឈប់ជាបន្ទាន់ ។ ទីភ្នាក់ងារចារកម្ម សហព័ន្ធអាល្លឺម៉ង់ (BND) និងខុទ្ធកាល័យសន្តិសុខព័ត៌មានអាល្លឺម៉ង់បានទទួល ស្គាល់ព័ត៌មាននេះ។ ប្រតិកម្មចំពោះមុខការចោទ ប្រកាន់នេះ ប្រធានាធិបតី Barack Obama បានអះអាងជាមួយអធិការបតី Angela Merkel ថា៖ វ៉ាស៊ីងតោនមិនតាមដាន លោកស្រី Merkel ទេ៕
Related






