VOV WorldVOV World
អាមេរិក-ចិនពិភាគ្សាអំពីការបង្កើនទំនាក់ទំនងទ្វេភាគី
01/03/2017 08:47
(VOVworld) - ក្រសួងការបរទេសអាមេរិកនាថ្ងៃទី២៨ កុម្ភៈ ជូនដំណឹងថា រដ្ឋមន្រ្តី ការបរទេសលោក Rex Tillerson និងសមាជិកក្រុមប្រឹក្សារដ្ឋចិនលោក Yang Jiechi ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចនៅរដ្ឋ ធានីវ៉ាស៊ីនតោននោះ បានពិភាគ្សាអំពីការកែលំអនិងរក្សាទំនាក់ទំនងសេដ្ឋកិច្ចដែលភាគីទាំងពីរមានផល ប្រយោជន៍ដូចគ្នា។
អាមេរិក-ចិនពិភាគ្សាអំពីការបង្កើនទំនាក់ទំនងទ្វេភាគី
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson (រូបថត៖Xinhua/TTXVN) (VOVworld) - ក្រសួងការបរទេសអាមេរិកនាថ្ងៃទី២៨ កុម្ភៈ ជូនដំណឹងថា រដ្ឋមន្រ្តី ការបរទេសលោក Rex Tillerson និងសមាជិកក្រុមប្រឹក្សារដ្ឋចិនលោក Yang  Jiechi ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោននោះ បាន ពិភាគ្សាអំពីការកែលំអនិងរក្សាទំនាក់ទំនងសេដ្ឋកិច្ចដែលភាគីទាំងពីរមានផល ប្រយោជន៍ដូចគ្នា។តាមលោក Yang Jiechi ថា តាមរយៈការអនុវត្តការយល់ដឹងរួម រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនិងរក្សាគោលការណ៍មិនជំលោះ មិនប្រឈមគ្នា  គោរពគ្នានិងសហប្រតិបតិ្តការដើម្បីផលប្រយោជន៍របស់ភាគីទាំងពីរនោះ ចិន ត្រៀមខ្លួនជាស្រេចសហប្រតិបតិ្តការជាមួយអាមេរិកក្នុងដំណាក់កាលខាងមុខ សំដៅបង្កើនកិច្ចសន្ទនានិងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ បើកទូលាយការ ទាក់ទងនិងសហការក្នុងបញ្ហាតំបន់និងអន្តរជាតិក៏ដូចជាគោរពផលប្រយោជន៍ ស្នូលនិងការព្រួយបារម្ភធំៗរបស់គ្នាផងដែរ។ រីឯខ្លួនវិញ លោក Tillerson បានអះអាងថា អាមេរិកត្រៀមជាស្រេចធ្វើការជា មួយចិនដើម្បីបង្កើនកិច្ចសន្ទនានិងផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ទ្វេភាគីបន្តបើក ទូលាយកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ ដោះស្រាយយ៉ាងសមស្របនូវបញ្ហា  រស៊ើបនានាតាមរយៈកិច្ចសន្ទនានិងពិគ្រោះយោបល់៕

More