VOV WorldVOV World
អាមេរិក​ផ្អាក​ជើងហោះហើរ​ចំនួន ៤៤ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន
22/01/2022 09:00
(VOVWORLD) - នៅថ្ងៃទី២១ ខែមករា សហរដ្ឋអាមេរិកបានប្រកាស ផ្អាកជើងហោះហើរដឹកអ្នកដំណើរចិនចំនួន ៤៤ជើង ពីអាមេរិកទៅកាន់ប្រទេសនេះ ដើម្បីប្រឆាំងនឹងវិធានការរឹតត្បិតដែលទីក្រុងប៉េកាំងបានអនុវត្តចំពោះក្រុមហ៊ុនអាកាសចរណ៍អាមេរិក តាមបទប្បញ្ញត្តិការពារជំងឺកូវីដ-១៩។
អាមេរិក​ផ្អាក​ជើងហោះហើរ​ចំនួន ៤៤ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន
អាកាសយានដ្ឋានអន្តរជាតិម៉ៃអាមី រដ្ឋផ្លរីដា សហរដ្ឋអាមេរិក។(រូវថត៖AFP/TTXVN) ចិននៅតែរក្សាវិធានការការពារព្រំដែនយ៉ាងតឹងរ៉ឹង រួមទាំងការកាត់បន្ថយជើងហោះហើរអន្តរជាតិចូលមកប្រទេស និងអនុញ្ញាតឱ្យផ្អាកជើងហោះហើរមួយ ប្រសិនបើមានករណីឆ្លងជំងឺជាច្រើនដែលត្រូវបានកត់ត្រានៅលើជើងហោះហើរតាមបណ្តោយផ្លូវហោះហើរនោះ។ អាជ្ញាធរអាកាសចរណ៍ចិនក៏បានអនុវត្តគោលការណ៍នេះ ដើម្បីលុបចោលជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកមួយចំនួន ដូចជា American Delta និង United Airlines បន្ទាប់ពីបានរកឃើញអ្នកដំណើរដែលធ្វើដំណើរលើជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ទាំងនេះមានលទ្ធផលវិជ្ជមានចំពោះកូវីដ-១៩នៅពេលមកដល់ បើទោះបីជាមានលទ្ធផលអវិជ្ជមាននៅពេលចេញដំណើរក៏ដោយ។ នៅក្នុងសេចក្តីណែនាំដែលទើបបានដាក់ចេញ ក្រសួងដឹកជញ្ជូនអាមេរិកបានចាត់ទុកថា វិធានការខាងលើនេះ បានបានធ្វើឲ្យអាក់ខាននូវប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ទោះបីជាពួកគេបានធានាគ្រប់នីតិវិធីសុវត្ថិភាព នៅពេលប្រតិបត្តិជើងហោះហើរ និងជះឥទ្ធិពលដល់អ្នកដំណើរផងដែរ។ ដូច្នេះហើយ ក្រសួងបានសម្រេចចិត្ត ចាត់វិធានការឆ្លើយតបដើម្បីដោះស្រាយការខូចខាត។ តាមនោះ ជើងហោះហើរចំនួន ៤៤ ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ចិន រួមមាន Air China, China Eastern Airlines, China Southern Airlines និង Xiamen Airlines នឹងមិនអាចអនុវត្តកាលវិភាគដូចដែលបានគ្រោងទុក ចាប់ពីថ្ងៃទី ៣០ ខែមករា រហូតដល់ថ្ងៃទី ២៩ ខែមីនានោះទេ៕  

More