អាមេរិកព្រមានអំពើហឹង្សាគំរាមកំហែងដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ារ
15/10/2015 11:48
(VOVworld) – ស្ថានភាពហឹង្សារឡើងជណ្តើរនិងសកម្មភាព កសាងទីប្រជុំ ជនសំរាប់ជនហ្ស៊ីបកំពុងជះឥទ្ធិពលដល់ យថាទស្សខាងវិធានការនយោបាយ រដ្ឋចំនួនពីរក្នុងដំណើរ ការសន្តិភាពអ៊ីស្រាអែលនិងប៉ាឡេស្ទីន។

អាមេរិកព្រមានអំពើហឹង្សាគំរាមកំហែងដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ារ (Image: VNA) (VOVworld) – ស្ថានភាពហឹង្សារឡើងជណ្តើរនិងសកម្មភាពកសាងទីប្រជុំ ជនសំរាប់ជនហ្ស៊ីបកំពុងជះឥទ្ធិពលដល់យថាទស្សខាងវិធានការនយោបាយ រដ្ឋចំនួនពីរក្នុងដំណើរការសន្តិភាពអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ ពាក្យព្រមាន ពោលខាងលើត្រូវបានក្រសួងការបរទេសអាមេរិកបានលើកឡើង នាថ្ងៃទី ១៤ តុលា ១ ថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានប្រកាស ផែនការបំពេញទស្សនកិច្ចនៅមជ្ឈឹមបូព៌ារនាពេលខាងមុខសំដៅបន្ទូលស្រាល ភាពតានតឹងនៅទីនេះ។ អ្នកនាំពេក្សក្រសួងការបរទេសអាមេរិក លោក John Kirby បានសង្កត់ធ្ងន់ថា៖ លោក Kerry សម្តែងនូវការព្រួយបារម្ភចំពោះការវាយ ប្រហារនាពេលថ្មីៗនេះ ក៏ដូចជា ផែនការសាងសង់ទីប្រជុំជន។ ប៉ុន្តែ ប្រការនេះ មិនមានន័យថា៖ អ្នកការទូតអាមេរិកស្តីបន្ទោសការទទួលខុសត្រូវសំរាប់ភាគីទាក់ ទិន នានាអំពីការបង្កើនភាពតានតឹងនាបច្ចុប្បន្ននេះទេ។ តាមលោក Kerry ថា៖ ទាំងប៉ាឡេស្ទីននិងអ៊ីស្រាអែលសុទ្ធតែប្រឈមមុខនឹងការសាកល្បងជាច្រើន ក្នុងការជំរុញដំណោះស្រាយរដ្ឋ២មិនទាន់ទទួលបានលទ្ធផលណាមួយឡើយ៕
Related






