អាមេរិកព្រួយបារម្ភចំពោះការដែលចិនដាក់ស្ថានីយ័ខួងថ្មីនៅតំបន់ជំលោះលើសមុទ្រខាងកើត
23/06/2014 07:14
(VOVworld) – អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Jen Psaski បានឲ្យ ដឹងថា៖ អាមេរិកព្រួយបារម្ភ ដ៏ជ្រាលជ្រៅចំពោះការដែល ចិនដាក់ស្ថានីយ័ខួងថ្មីនៅ តំបន់ជំលោះលើសមុទ្រខាងកើត។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Jen Psaski (Image: VNA) (VOVworld) – អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Jen Psaski បានឲ្យ ដឹងថា៖ អាមេរិកព្រួយបារម្ភដ៏ជ្រាលជ្រៅចំពោះការដែល ចិនដាក់ ស្ថានីយ័ខួងថ្មីនៅ តំបន់ជំលោះលើសមុទ្រខាងកើត។ ថ្លែងមតិនៅសន្និសីទ កាសែត នាថ្ងៃទី ២០ មិថុនា លោកស្រី Jen Psaski បានឲ្យដឹងថា៖ នាបច្ចុប្បន្ន អាមេរិកគ្មានព័ត៌មានគ្រប់គ្រាន់អំពី ទីកន្លែងស្ថនីយ៍ខួងថី្មនានារបស់ចិន ដោយហេតុនេះ អាមេរិកមិនអាចនាចេញការ វាយតំលៃណាមួយឡើយ។ ប៉ុន្តែក្នុងករណីបើបណ្ដាស្ថានីយ៍ខួងពោលខាងលើត្រូវបានដាក់ក្នុងតំបន់ ជំលោះលើសមុទ្រខាងកើតនោះគឺប្រការគួរឲ្យព្រួយបារម្ភ។ តាមលោកស្រី Jen Psaski បានឲ្យដឹងថា៖ អាមេរិកមានផលប្រយោជន៍ក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ នាថ្ងៃដ៏ដែល ថ្លែងមតិក្នុងសន្និសីទកាសែតរួមរវាង ប្រធានាធាបតីអាមេរិក លោក Barack Obama និងនាយករដ្ឋមន្ត្រីនូវ៉ែលហ្សេ ឡង់ លោក John Key ថ្នាក់ដឹកនាំទាំង ២ រូប បានដាស់តឿនចិននិងបណ្ដា ប្រទេសជិតខាងដោះស្រាយជំលោះអធិបតេយ្យភាពលើសមុទ្រខាងកើត ដោយសន្តិវិធី៕
Related
More





