អាមេរិកព្រួយបារម្មណ៍អំពីទំនាក់ទំនងតានតឹងរវាងចិន-ជប៉ុន
24/01/2014 10:10
Vovworld-នាថ្ងៃទី២៣មករា មេបញ្ជាការដំបន់ប៉ាស៊ីហ្វិករបស់អាមេរិកឧត្តមនាវី Samuel Locklear បានសម្ដែងការព្រួយបារម្មណ៍អំពីទំនាក់ទំនងកាន់តែតានតឹងឡើងៗរវាងប្រទេសអាស៊ីឦសានចំនួន២គឺជប៉ុននិងចិន
មេបញ្ជាការដំបន់ប៉ាស៊ីហ្វិករបស់អាមេរិកឧត្តមនាវី Samuel Locklear (Reuter) Vovworld-នាថ្ងៃទី២៣មករា មេបញ្ជាការដំបន់ប៉ាស៊ីហ្វិករបស់អាមេរិកឧត្តម នាវី Samuel Locklear បានសម្ដែងការព្រួយបារម្មណ៍អំពីទំនាក់ទំនងកាន់តែតាន តឹងឡើងៗរវាងប្រទេសអាស៊ីឦសានចំនួន២គឺជប៉ុននិងចិនជុំវិញជំលោះអធិប តេយ្យភាពចំពោះក្រុមកោះ Senkaku (ជាភាសាជប៉ុន)និង Daiyu (ជាភាសាចិន)។ ថ្លែងមតិនៅវិមានបញ្ជកោណលោក Samuel Locklear បានព្រមាននូវគ្រោះ អាសន្នជួបនឹងការគិតគូរខុសឆ្គក្នុងពេលដែលប្រទេសធំៗទាំងពីរ ខឿនសេដ្ឋកិច្ច ធំៗនិងកំលាំងយោធាធំៗទាំងពីរមានការខ្វែងគំនិតប៉ុន្តែមិនអាចជួបសន្ទនាបាន និងមិនទាន់រកឃើញដំណោះស្រាយការទូតមួយ។ ការថ្លែងមតិរបស់ឧត្តមនាវី Samuel Locklear ដាក់ចេញ១ថ្ងៃក្រោយពេលនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ថ្លែងមតិនៅខាងក្រៅវេទិការសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ស្វីសបានប្រៀបធៀបទំនាក់ទំនងរវាងប្រទេសនេះជាមួយចិនជាមួយទំនាក់ទំនងរវាងអង់គ្លេសនិងអាល្លឺម៉ង់មុនសង្គ្រាមលោកលើកទី១។ អ្នកនាំពាក្យរបស់ជប៉ុនបន្ទាប់ នោះបានអះអាងថា នាយករដ្ឋមន្ត្រី Abe មិនចាត់ទុកគ្រោះអាសន្នកើតមានឡើងសង្គ្រាមរវាងមហាអំណាចទាំងពីរនៅទ្វីបអាស៊ីគឺមិនអាចជៀសវាងបានឡើយ៕
Related






