VOV WorldVOV World
អាមេរិកចាត់ទុកថាពិភពលោក មានសុវត្ថិភាពជាងមុនក្រោយពីអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់
18/01/2016 09:33
(VOVworld) - នាថ្ងៃទី១៧ មករា ប្រធានាធិបតីអាមេរិក លោក Barack Obamaបានចាត់ទុកថា ប្រទេសអាមេរិក តំបន់និងពិភពលោកនឹងមានសុវត្ថិភាពជាងមុន អាស្រ័យដោយកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលទើប នឹងបានសំរេចជាមួយអ៊ីរ៉ង់។
អាមេរិកចាត់ទុកថាពិភពលោក មានសុវត្ថិភាពជាងមុនក្រោយពីអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់
(VOVworld) - នាថ្ងៃទី១៧ មករា ប្រធានាធិបតីអាមេរិកលោក Barack Obama បាន ចាត់ទុកថា ប្រទេសអាមេរិក តំបន់និងពិភពលោកនឹងមានសុវត្ថិភាពជាងមុន អាស្រ័យដោយកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលទើបនឹងបានសំរេចជាមួយអ៊ីរ៉ង់។ បទសន្ទរកថារបស់លោក Barack Obama ពីសេតវិមានបានលើកច្បាស់ថា​ថ្ងៃទី ១៦ មករា បានគូសសញ្ញានូវរបត់សំខាន់មួយក្នុងការទប់ស្កាត់អ៊ីរ៉ង់កាន់កាប់អាវុធនុយ ក្លេអ៊ែរ ហើយប្រការសំខាន់គឺទទួលបានការរីកចំរើននេះតាមរយៈផ្លូវ ការទូត។ ប្រធានាធិបតី Barack Obama ក៏បានក្រើនរំលឹកថា អាមេរិកនៅមានការខ្វែងគំនិត ដ៏ជ្រាលជ្រៅជាមួយអ៊ីរ៉ង់ ហើយកិច្ចព្រមព្រៀងនុយក្លេអ៊ែរមិនសំដៅ ដោះស្រាយ ការខ្វែងគំនិតទាំងឡាយរវាងប្រទេសទាំងពីរឡើយ ព្រមទាំងអះអាងថា វ៉ាស៊ីន តោននឹងបន្តដាក់ទ័ណ្ឌកម្មតម្រង់ទៅលើកម្មវិធីកាំជ្រួចមីស៊ីលឆ្លងទ្វីបរបស់ តេអេរ៉ង់។ មុននោះ សហភាពអឺរ៉ុប នាថ្ងៃទី១៦ មករា បានឯកភាពលុបចោលបទដាក់ទ័ណ្ឌ  កម្មសេដ្ឋកិច្ចទៅលើអ៊ីរ៉ង់ក្រោយពីពេលស្ថាប័នថាមពលបរាមាណូអន្តរជាតិ (IAEA) ប្រកាសថា អ៊ីរ៉ង់បានគោរពមាត្រានានាក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ  ដែលទទួលបានកាលពីខែកក្កដា ឆ្នាំ២០១៥រវាងអ៊ីរ៉ង់និងក្រុម P៥+១សំដៅ ដាក់កំហិតទៅលើកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ៕