អាមេរិកគិតគូរអំពីការរក្សាកងទ័ពចំនួន១ម៉ីននាក់នៅអាហ្វហ្គានីស្ថាន
23/01/2014 11:11
(VOVworld)-មន្ត្រីលាក់ឈ្មោះ១រូបក្នុងរដ្ឋអំណាចអា មេរិកឲ្យដឹងនាថ្ងៃទី ២២មករាថា មជ្ឈដ្ឋានយោធារបស់ ប្រទេសនេះបានដាក់សំណើរ

ទាហានអាមេរិកបំពេញកាតព្វកិច្ចនៅអាហ្វហ្គានីស្ថាន (រូបថត៖ AFP) (VOVworld)-មន្ត្រីលាក់ឈ្មោះ១រូបក្នុងរដ្ឋអំណាចអាមេរិកឲ្យដឹងនាថ្ងៃទី ២២មករា ថា មជ្ឈដ្ឋានយោធារបស់ប្រទេសនេះបានដាក់សំណើរស្តីអំពីការ រក្សាកងទ័ព ចំនួន១ម៉ីននាក់នៅអាហ្វហ្គានីស្ថានបន្ទាប់ពីប្លុកសន្ធិសញ្ញាអត្លង់ តិចខាងជើង (NATO)ដកទាហានចេញពីប្រទេសអាស៊ីខាងជើងនេះនាចុងឆ្នាំ ២០១៤។ សំណើនេះត្រូវបាននាយឧត្តម Joseph Dunford មេបញ្ជាការកម្លាំង ជួយ ឧបត្ថម្ភសន្តិសុខអន្តរជាតិ (ISAF) ដឹកនាំដោយ NATO ជូនសេត វិមាននាសប្តាហ៍ មុនហើយកំពុងបានមន្ត្រីរដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក Barack Obama ពិនិត្យមើល។ អ្នកនាំពាក្យក្រុមសន្តិសុខជាតិអាមេរិក Caitlin Hayden ឲ្យដឹងថា ប្រធានាធិបតី Obama មិនទាន់សម្រេចអំពីចំនួនកងទ័ពនិងបានរក្សានៅអហ្វហ្គានីស្ថានឡើយ៕
Related






