អាមេរិកជំនះពុះពារលើភាពអនខ្សោយខាងច្បាប់សំដៅជៀសរាងការគេចពន្ធ
06/05/2016 10:36
(VOVworld) – នាថ្ងៃទី ៥ ឧសភា អាមេរិកបានប្រកាស វិធានការទប់ស្កាត់ការប្រើ ប្រាស់បណ្ដាក្រុមហ៊ុនដំណាង មុខនៅប្រទេសនេះក្នុងសកម្មភាពគេចពន្ធនិងលាងប្រាក់។

អាមេរិកជំនះពុះពារលើភាពអនខ្សោយខាងច្បាប់សំដៅជៀសរាងការគេចពន្ធ (Image: VNA) (VOVworld) – នាថ្ងៃទី ៥ ឧសភា អាមេរិកបានប្រកាសវិធានការទប់ស្កាត់ការប្រើ ប្រាស់បណ្ដាក្រុមហ៊ុនដំណាងមុខនៅប្រទេសនេះក្នុងសកម្មភាពគេចពន្ធនិងលាង ប្រាក់។ បណ្ដាវិធានការរបស់សេតវិមានប្រមូលផ្តុំជំនះពុះពារលើភាពអន ខ្សោយ ខាងច្បាប់ដែលអនុញ្ញតឲ្យប្រជាពលរដ្ឋបរទេសបើកក្រុមហ៊ុនខ្មោច ព្រមទាំង ជំរុញពង្រាងច្បាប់ស្នើរឲ្យធនាគារភាគីកណ្ដាលនិងអង្គការហិរញ្ញវត្ថុដទៃទៀតរក្សា ទុកសំណុំឯកសារគណនីឯកជនជាការពិត។ សេតវិមានសង្កត់ធ្ងន់ថា៖ រឿងហេតុ បែកធ្លាយឯកសារប៉ាណាម៉ាបានសឲ្យឃើញនូវភាពចាំបាច់អនុវត្តវិធានការត្រួត ពិនិត្យរឹងមាំថែមទៀតដែលរួមចំណែកក្នុងការខំប្រឹងប្រែងរួមទប់ស្កាត់រាល់ការ គេចពន្ធនិងលាងប្រាក់។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត Royal Bank of Canada (RBC) បានយល់ព្រមប្រគល់ឲ្យរដ្ឋាភិបាលនៃប្រទេសនេះបញ្ជីឈ្មោះ បណ្ដាអតិថិជនដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនច្បាប់ Mossack Fonseca នៅប៉ាណាម៉ាក្នុងរឿងហេតុពោលខាងលើ៕
Related






