អាមេរិកជួយស្រោចស្រង់ដំណើរសន្តិភាពនៅមជ្ឈឹមបូព៌ារ
27/03/2014 06:59
(VOVworld) – នាថ្ងៃទី ២៦ មិនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានផ្អាកដំណើរទស្សនកិច្ចរបស់ខ្លួននៅអ៊ីតាលីដើម្បីទៅកាន់មជ្ឈឹមបូព៌ារសំដៅ ជួយស្រោចស្រង់ដំណើរសន្តិភាពរវាងអ៊ីស្រាអ៊ែលនិងប៉ាឡេស្ទីនដែលអាចបំផ្លេច បំផ្លាញ។

អាមេរិកជួយស្រោចស្រង់ដំណើរសន្តិភាពនៅមជ្ឈឹមបូព៌ារ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២៦ មិនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានផ្អាកដំណើរទស្សនកិច្ចរបស់ខ្លួននៅអ៊ីតាលីដើម្បីទៅកាន់មជ្ឈឹមបូព៌ារសំដៅ ជួយស្រោចស្រង់ដំណើរសន្តិភាពរវាងអ៊ីស្រាអ៊ែលនិងប៉ាឡេស្ទីនដែលអាចបំផ្លេច បំផ្លាញ។ បន្ទាប់ពីទៅកាន់ Jordan រដ្ឋមន្ត្រីការបរទេស John Kerry បានជួបសន្ទនា ជាមួយព្រះមហាក្សត្រ Jordan Abdullah II និងជួបធ្វើការជាមួយប្រធានាធិបតី ប៉ាឡេស្ទីន លោក Mahmoud Abbas និងនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក Benjamin Netanyahu។ ដំណើរទស្សនកិច្ចគួរឲ្យភ្ញាក់ផ្អើលរបស់លោក John Kerry នៅតំបន់ មជ្ឈឹមបូរព៌ារបានប្រព្រឹត្តទៅបន្ទាប់ពីសន្និសីទកំពូលនៃសម្ព័ន្ធអារ៉ាប់ (AL) បាន បញ្ចប់ដោយការចេញសេចក្តីថ្លែងការរួមដែលថ្កោលទោសការបន្តពង្រីកការ កសាងទីប្រជុំជននៅតំបន់ Jerusalem និងការវាយប្រហារតម្រង់ទៅលើជនឥស្លាម និងគ្រិស្តសាសនិករបស់អ៊ីស្រាអែល។ មូលហេតុម្យ៉ាងទៀតនៃដំណើរទស្សនកិច្ច របស់លោក John Kerry នៅទីនេះគឺការដែល ប៉ាឡេស្ទីនបានព្រមាននឹងចាកចេញ ពីដំណើរកាចរចារសន្តិភាពក្នុងករណីអ៊ីស្រាអែលមិនអនុវត្តកិច្ចសន្យាដោះលេង ក្រុមអ្នកទោសប៉ាឡេស្ទីនចុងក្រោយនាថ្ងៃទី ២៩ មិនា ខាងមុខទេ។
Related
More




