អាមេរិក៖ការបន្ធូស្រាលបទដាក់ទណ្ឌកម្មគឺអាស្រ័យលើការដែលអ៊ីរ៉ង់គោរពកិច្ចសន្យា
07/04/2015 10:39
(VOVworld)-រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Barack Obama នាថ្ងៃ ទី៦មេសាបានប្រកាស ផែនការរបស់អាមេរិក

អ្នកនាំពាក្យរបស់សេតវិមានលោក Josh Earnest (រូបថតៈ TTXVN) (VOVworld)-រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិកលោក Barack Obama នាថ្ងៃ ទី៦មេសាបានប្រកាសផែនការរបស់អាមេរិក គឺការលុបចោលជាជំហានៗ រាល់ វិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច នឹងអាស្រ័យទៅលើការដែលអ៊ីរ៉ង់គោរពបណ្តា កិច្ចសន្យាក្នុងកិច្ចព្រមព្រៀងចុងក្រោយទាក់ទិនដល់កម្មវិធីនុយក្លេអ៊ែររបស់ ប្រទេសនេះ។ តាមអ្នកនាំពាក្យរបស់សេតវិមានលោក Josh Earnest ថា ទស្សន កោលនយោបាយរបស់វ៉ាស៊ីនតោន គឺមិនមែនគ្រប់វិធានការដាក់ទណ្ឌកម្មទាំង អស់សុទ្ធតែត្រូវបានលុបចោលក្នុងថ្ងៃដំបូងឡើយ គឺលុបចោលតាមដំណាក់កាល នីមួយៗ ហើយអាស្រ័យទៅលើការដែល អ៊ីរ៉ង់ គោរពតាមកិច្ចសន្យាដែរឬទេ។លោក Earnest ក៏បានព្រមានថា បណ្តាវិធានការសេដ្ឋកិច្ចនឹងត្រូវអនុវត្តឡើងវិញ ក្នុងករណី អ៊ីរ៉ង់រំលោភទៅលើបណ្តាលក្ខខ័ណ្ឌដែលបានសន្យា។ ក្នុងថ្ងៃដដែល លោក Obama បានបដិសេធលើសំណូមពរ១របស់អ៊ីស្រា អ៊ែល ស្តីពីការបង្ខំតេអេរ៉ង់ ឲ្យទទួលស្គាល់រដ្ឋអ៊ីស្លាម ដូចជាលក្ខខ័ណ្ឌ១ក្នុងក្រប់ ខ័ណ្ឌរវាងអ៊ីរ៉ង់និងក្រុម P5+1 ផងដែរ៕
Related






