ប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Yong -Un

លោកស្រី Sanders បានអះអាងថាជំនួបបន្តមួយទៀតជាមួយថ្នាក់ដឹកនាំកូរ៉េ ខាងជើងគឺជា "គឺប្រការដែលសហរដ្ឋអាមេរិកចង់បាន"។ យោងតាម លោក Sanders ថា លោក Donald Trump បានទទួលសំបុត្រមួយច្បាប់ ពីថ្នាក់ដឹកនាំ កូរ៉េខាង ជើង អំពីផែនការរៀបចំជំនួបមួយបន្តទៀត។ លើសពីនេះទៀត លោក Sanders បានឲ្យដឹងថាអាមេរិកវាយតម្លៃខ្ពស់ចំពោះការដែលប្រទេសកូរ៉េខាង ជើងសម្រេចមិនសំញែងមីស៊ីលគ្រប់ប្រភេទក្នុងពិធីដង្ហែក្បូនទាហាន ក្នុងឱកាស បុណ្យឯករាជ្យជាតិក្នុងរយៈពេលកន្លងទៅ៕