អាមេរិកកូរ៉េខាងត្បូងនិងជប៉ុនប្រឆាំងជំទាស់ការបាញ់កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង
06/03/2017 11:27
(VOVworld) – នាថ្ងៃទី ៦ មិនា ក្រសួងការបរទេសអាមេរិក បានចេញសេចក្តី ប្រកាសថ្កោលទោសយ៉ាងខ្លាំងការបាញ់ កាំជ្រួចមីស៊ីលរបស់កូរ៉េខាជើងនាព្រឹក ថ្ងៃទីដដែល ព្រមទាំង អះអាងថា៖ អាមេរិកត្រៀមខ្លួនជាស្រេចប្រើប្រាស់កំលាំង របស់ខ្លួនដើម្បីទប់ទល់នឹងបញ្ហានេះ។

អាមេរិកកូរ៉េខាងត្បូងនិងជប៉ុនប្រឆាំងជំទាស់ការបាញ់កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង (VNA) (VOVworld) – នាថ្ងៃទី ៦ មិនា ក្រសួងការបរទេសអាមេរិកបានចេញសេចក្តី ប្រកាសថ្កោលទោសយ៉ាងខ្លាំងការបាញ់កាំជ្រួចមីស៊ីលរបស់កូរ៉េខាជើងនាព្រឹក ថ្ងៃទីដដែល ព្រមទាំង អះអាងថា៖ អាមេរិកត្រៀមខ្លួនជាស្រេចប្រើប្រាស់កំលាំង របស់ខ្លួនដើម្បីទប់ទល់នឹងបញ្ហានេះ។ អ្នកនាំពាក្យស្តីទីក្រសួងការបរទេស អាមេរិក លោក Mark Toner បានប្រកាសថា៖ ការបាញ់កាំជ្រួចមីស៊ីលរបស់ព្យុង យ៉ាងបានរំលោភទៅលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដែលហាមឃាត់ប្រទេសនេះដំណើរការបាញ់កាំជ្រួចមីស៊ីល។ អាមេរិកអំពាវនាវ ឲ្យប្រទេសទាក់ទិននានាមានប្រតិកម្មចំពោះបញ្ហានេះដើម្បីប្រទេសនេះសរឲ្យ ឃើញថា៖ ទង្វើបង្ករឿងហេតុថែមទៀតគឺមិនអាចយល់ព្រមបានឡើយ។ ក្នុង ពេលនោះ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នាថ្ងៃទី ៦ មិនា បានប្រឆាំង ជំទាស់ការបាញ់កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង ព្រមទាំង ឲ្យដឹង ថា៖ ជប៉ុន នឹងអំពាវនាវឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធទៅលើព្យុងយ៉ាងសំដៅ ធ្វើឲ្យ ប្រទេសនេះលុបចោលកម្មវិធីអភិវឌ្ឍន៍កាំជ្រួចនិងអាវុធនុយក្លេអ៊ែរ។ ប្រធានា ធិបតីស្តីទី កូរ៉េខាងត្បូង លោក Hwang Kyo-ahn នាថ្ងៃទី ៦ មិនា បានថ្កោលទោស ការបាញ់កាំជ្រួចរបស់កូរ៉េខាងជើង ព្រមទាំង អំពាវនាវដាក់ពង្រាយប្រព័ន្ធការ ពារកាំជ្រួច រយៈចម្ងាយឆ្ងាយដំណាក់កាលចុងក្រោយ (THAAD) របស់អាមេរិក ប្រចាំនៅ កូរ៉េខាងត្បូងយ៉ាងឆាប់រហ័ស៕
Related






