អាមេរិកលើកឡើងផែនការកាត់បន្ថយបុគ្គលិកក្នុងកំលាំងកងទ័ពជើងគោក
25/02/2014 08:26
(VOVworld) – តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ប្រចាំនៅអាមេរិក លោក Nhat Quynh បានឲ្យដឹងថា៖ ក្រសួង ការពារប្រទេសអាមេរិកទើបនឹងលើកឡើងផែនការកាត់បន្ថយ បុគ្គលិកក្នុងកំលាំងកងទ័ពជើងគោករបស់ខ្លួន
រដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិក លោក Chuck Hagel (Image: VOV) (VOVworld) – តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅអាមេរិក លោក Nhat Quynh បានឲ្យដឹងថា៖ ក្រសួងការពារប្រទេសអាមេរិកទើបនឹងលើក ឡើងផែនការកាត់បន្ថយបុគ្គលិកក្នុងកំលាំងកងទ័ពជើងគោករបស់ខ្លួនដល់កំរិត ទាប់បំផុតក្នុងរយៈពេល ៧៤ ឆ្នាំកន្លងមក ដោយសារគ្រោះអាសន្នខាតបង់ថវិការ ។ តាមផែនការ ៥ ឆ្នាំ ដែលរដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិក លោក Chuck Hagel ទើបនឹងប្រកាស នាថ្ងៃទី ២៥ កុម្ភៈ ថា៖ បរិមាណកងទ័ពជើងគោករបស់ អាមេរិកនឹងត្រូវបានកាត់បន្ថយពី ៥២០ ពាន់នាក់ចុះដល់ ៤៥០ ពាន់នាក់។ លោក Chuck Hagel បានឲ្យដឹងថា៖ សេតវិមានត្រូវកាត់បន្ថយបុគ្គលិកដើម្បីវិនិយោគ យ៉ាងខ្លាំងចូលក្នុងបច្ចេកវិទ្យានិងគ្រឿងសម្ភារៈយោធា។ ទោះបីជាផែនការ កាត់បន្ថយបុគ្គលិកនេះអាចបង្កគ្រោះអាសន្នជាច្រើនក្តី ប៉ុន្តែ លោក Chuck Hagel បានអះអាងថា៖ កងទ័ពអាមេរិកនឹងត្រូវបានប្រដាប់ល្អជាងដើម្បីទប់ទល់នឹង ការសាកល្បងសន្តិសុខដែលកាន់តែធំទៅៗពីមួយថ្ងៃទៅមួយថ្ងៃ៖ “យុទ្ធសាស្ត្រការពារប្រទេសថ្មីប្រមូលផ្តុំទៅលើកិច្ចការពារប្រទេសជាតិចំពោះ មុខ ការគំរាមកំហែងណាមួយ បង្កើតសន្តិសុខសកលតាមរយៈការបង្កើនការជះ ឥទ្ធិពលរបស់អាមេរិកនិងទប់ស្កាត់រាល់សកម្មាភាពបង្កជំលោះ។ ដើម្បីអនុវត្ត ផែនការនេះ បានក្រសួងការពារប្រទេសអាមេរិកនឹងបន្តអនុវត្តការផ្លាស់ប្តូរ គោលដៅធ្វើសកម្មភាពទៅកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិករក្សាកិច្ចសន្យារបស់ អាមេរិកជាមួយប្រទេសជាសម្ព័ន្ធមិត្តស្នូលនិងដៃគូនៅតំបន់មជ្ឈឹមបូព៌ារនិងអឺរ៉ុប ហើយបន្តការជ្រៀតជ្រែកក្នុងការប្រយុទ្ធប្រឆាំងនឹងបណ្ដាញភែវរកម្មលើសកល លោកទាំងមូល”៕
Related






