អាមេរិកលើកសំណើរការលើកលែងពន្ធចំពោះទំនិញទេសចរណ៍ដែលផលិតនៅកម្ពុជា
07/07/2016 08:08
(VOVworld) – ក្នុងសេចក្តីប្រកាសមួយនាពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ កម្ពុជាបានឲ្យដឹងថា៖ យោងតាមការផ្លាស់ប្តូរថ្មីក្នុងប្រព័ន្ធអាទិភាពរបស់អាមេរិក (GPS) បណ្ដាមុខទំនិញបំរើទេសចរណ៍ដូចជា បាឡូ វ៉ាលី កាបូប ដែលត្រូវបានផលិតនៅកម្ពុជា អាចនឹងមិនត្រូវ បានហូតពន្ធនាំចេញទៅផ្សារអាមេរិកទេ។

អាមេរិកលើកសំណើរការលើកលែងពន្ធចំពោះទំនិញទេសចរណ៍ដែលផលិតនៅកម្ពុជា (Image: VNA) (VOVworld) – ក្នុងសេចក្តីប្រកាសមួយនាពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅ កម្ពុជាបានឲ្យដឹងថា៖ យោងតាមការផ្លាស់ប្តូរថ្មីក្នុងប្រព័ន្ធអាទិភាពរបស់ អាមេរិក (GPS) បណ្ដាមុខទំនិញបំរើទេសចរណ៍ដូចជា បាឡូ វ៉ាលី កាបូប ដែលត្រូវ បានផលិតនៅកម្ពុជា អាចនឹងមិនត្រូវបានហូតពន្ធនាំចេញទៅផ្សារអាមេរិកទេ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្ដិ បានឲ្យដឹងថា៖ ការផ្តើម ឡើងលើកលែងពន្ធនេះរបស់អាមេរិកអាចបើក ចេញទីផ្សារថ្មីទាំងស្រុងសំរាប់ អ្នកនាំចេញរបស់កម្ពុជា ព្រមទាំង បង្កើតឡើងការងារធ្វើសំរាប់ ពលកររាប់ពាន់ នាក់នៅប្រទេសនេះផងដែរ។ លោកក៏បានលើកទឹកចិត្តមជ្ឈដ្ឋានផលិតកម្ម កម្ពុជាឆ្លៀតយកឱកាសនេះសម្បូរបែបភាវូបនីយកម្មខឿនសេដ្ឋកិច្ចរបស់ ប្រទេសជាតិ ជំរុញកំណើនសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ។ ទន្ទឹមនឹងនោះ ការផ្តើមឡើងនេះគឺជាឱកាសល្អ សំរាប់កម្ពុជាជំរុញការអភិវឌ្ឍន៍ផ្នែកឧស្សាហកម្ម តម្បាញកាត់ដេរ៕
Related






