VOV WorldVOV World
អាមេរិកមានគោលបំណងអភិវឌ្ឍន៍ទំនាក់ទំនងដែលមានលក្ខណៈស្ថាបនាជាមួយចិន
09/02/2017 11:22
(VOVworld) - ក្នុងលិខិតនាថ្ងៃទី៨ កុម្ភៈ ដែលត្រូវបាន ផ្ញើរទៅកាន់ប្រធានរដ្ឋចិន លោក Xi Jinping នោះ ប្រធា នាធិបតីអាមេរិកលោក Donald Trump បានសំដែង គោលបំណងសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍ទំនាក់ ទំនងមានលក្ខណៈស្ថាបនាដែលនាំមកនូវផលប្រយោជន៍សំរាប់ប្រទេសទាំងពីរ។
អាមេរិកមានគោលបំណងអភិវឌ្ឍន៍ទំនាក់ទំនងដែលមានលក្ខណៈស្ថាបនាជាមួយចិន
អាមេរិកមានគោលបំណងអភិវឌ្ឍន៍ទំនាក់ទំនងដែលមានលក្ខណៈស្ថាបនាជាមួយចិន  (រូបថត៖thanhnien.vn) (VOVworld) - ក្នុងលិខិតនាថ្ងៃទី៨ កុម្ភៈ ដែលត្រូវបានផ្ញើរទៅកាន់ប្រធានរដ្ឋចិន លោក Xi Jinping នោះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានសំដែងគោល បំណងសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងមានលក្ខណៈស្ថាបនាដែលនាំ មកនូវផលប្រយោជន៍សំរាប់ប្រទេសទាំងពីរ។ ចាប់តាំងពីប្រធានាធិបតីលោក Donald Trump ឡើងកាន់តំណែងនាថ្ងៃទី២០ មករា កន្លងមក ថ្នាក់ដឹកនាំអាមេរិកនិងចិនទាំងពីររូបនេះមិនទាន់ជួបសន្ទនាជាមួយ គ្នានៅឡើយ។មជ្ឈដ្ឋានអ្នកជំនាញចាត់ទុកថា ទំនាក់ទំនងរវាងមហាអំណាចពិភព លោកនេះ ក្នុងអាណត្តិប្រធានាធិបតីលោក Donald Trump នឹង មានការប្រែប្រួល។ ប្រធានាធិបតីលោក Donald Trump មានទស្សនៈដ៏រឹងមាំជាង អតីតប្រធានាធិបតី លោក Barack Obama អំពីសកម្មភាពដាក់ពង្រាយយោធា របស់ចិននៅសមុទ្រខាង កើត ការបង្កើនសមត្ថភាពយោធារបស់ចិន ក៏ដូចជាកិច្ច ព្រមព្រៀងពាណិជ្ជកម្ម នានាដែលមិនមានសមភាពផងដែរ៕