អាមេរិកមានបំណងសហប្រតិបតិ្តការជាមួយចិនក្នុងបញ្ហាកូរ៉េខាងជើង
08/01/2016 10:13
(VOVworld) - ក្រោយពីការសាកល្បងនុយក្លេអ៊ែលើក ទី៤របស់សាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិត កូរ៉េ នាថ្ងៃទី៧ មករា រដ្ឋមន្រ្តីការបរទេសអាមេរិកបាន មានការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីចិនលោក Wang Yi ក្នុងនោះសង្កត់ ធ្ងន់ថាប៉េកាំងមិនអាចលើកលែងបំរ៉ែបំរួលនេះរបស់ព្យុងយ៉ាងបានឡើយ។

ប្រជាជនកូរ៉េខាងជើងសប្បាយរីករាយពេលស្ដាប់ព័ត៌មានស្ដីអំពីការសាកល្បងគ្រាប់បែកប្រកប ដោយជោគជ័យ (រូបថត៖Telegraph) (VOVworld) - ក្រោយពីការសាកល្បងនុយក្លេអ៊ែលើកទី៤របស់សាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ នាថ្ងៃទី៧ មករា រដ្ឋមន្រ្តីការបរទេសអាមេរិកបាន មានការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីចិនលោក Wang Yi ក្នុងនោះសង្កត់ធ្ងន់ ថាប៉េកាំងមិនអាចលើកលែងបំរ៉ែបំរួលនេះរបស់ព្យុងយ៉ាងបានឡើយ។ថ្លែងមតិ ជាមួយ មជ្ឈដ្ឋានអ្នកយកព័ត៌មាន លោក John Kerry បានចាត់ទុកថា ចិនមាន របៀបទាក់ ទងពិសេសក្នុងបញ្ហានុយក្លេអ៊ែរបស់ព្យុងយ៉ាង។អ្នកការទូតអាមេរិក បានសង្កត់ធ្ងន់ថា វ៉ាស៊ីនតោនបានគោរពហើយឯកភាពថា បង្កើតបរិយាកាស សំរាប់ចិន អនុវត្តន៍របៀបទាក់ទងនោះទេ។ប៉ុន្តែ រហូតមកដល់ពេលនេះ វិធានការ ណ៍ទាំងអស់ របស់ប៉េកាំងមិនមានប្រសិទ្ធិភាពឡើយ ហើយភាគីអាមេរិកមិនអាច មិនអើពើដល់ ស្ថានការណ៍នេះ។លោក Kerry ក៏បានឲ្យដឹងថែមទៀតថា លោក និងរដ្ឋមន្រ្តីការ បរទេសចិនបានឯកភាពសហការដើម្បីសំរេចលើវិធានការទប់ ទល់នឹងព្យុងយ៉ាងក្នុងកាលៈទេសៈការព្រួយបារម្ភអំពីការសាកល្បងនុយក្លេអ៊ែរ កាន់តែកើនឡើង៕
Related






