![]() |
ក្នុងថ្ងៃដដែលនេះ រដ្ឋមន្ត្រីបរទេសអាមេរិកលោក Mike Pompeo បាន សំដែងក្តីសង្ឃឹមអំពីជំនួបកំពូលលើកទី ៣ រវាង លោក Donald Trump និង លោក Kim Jong - Un នឹងអាចប្រព្រឹត្តិទៅយ៉ាងឆាបៗនាពេលខាងមុខ និង សង្ឃឹមថា លោក Donald Trump នឹងមានឱកាសទៅបំពេញទស្សនកិច្ចនៅទីក្រុង ព្យុងយ៉ាង ដើម្បីបន្តធ្វើកិច្ចចរចារទ្វេភាគីផងដែរ។ ទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុង យ៉ាងសុទ្ធតែផ្សព្វផ្សាយព័ត៌មានអំពីលទ្ធភាពនឹងមានជំនួបកំពូល ទ្វេភាគីលើកទី២ ដើម្បីជម្រុញកិច្ចចរចារសំដៅលុបបំបាត់ចោលកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើងផងដែរ។ គួរបញ្ជាក់ថាជំនួបកំពូលជាប្រវត្តិសាស្ត្រដំបូងរវាងលោក Donald Trump និង លោក Kim Jong – Un នៅប្រទេសសិង្ហបុរីនាថ្ងៃទី២១ខែមិថុនាកន្លងទៅ បានបញ្ចប់ដោយមានចេញសេចក្តីថ្លែងការណ៍រួមនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ ស្តីពីការប្តេជ្ញាឆ្ពោះទៅការរំលាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ ព្រមទាំងប្តូរយកការធានាសន្តិសុខពីអាមេរិកផងដែរ៕







