VOV WorldVOV World
អាមេរិកនិងចិនបរិហារទោសគ្នាក្នុងសកម្មភាពចារកម្មលើបណ្ដាញ internet
20/05/2014 11:38
(VOVworld) – ភាពតានតឹងរវាងអាមេរិកនិងចិនកំពុង ឡើងជណ្តើរ ក្នុងពេលដែល ភាគីទាំង ២ សុទ្ធតែចោទ ប្រកាន់គ្នាទៅវិញទៅមកក្នុងដំណើរការសកម្មភាពចារកម្ម លើបណ្ដាញ internet ដោយទ្រង់ទ្រាយធំ។
អាមេរិកនិងចិនបរិហារទោសគ្នាក្នុងសកម្មភាពចារកម្មលើបណ្ដាញ internet
អាមេរិកនិងចិនបរិហារទោសគ្នាក្នុងសកម្មភាពចារកម្មលើបណ្ដាញ internet (Image: Vietnam+) (VOVworld) – ភាពតានតឹងរវាងអាមេរិកនិងចិនកំពុងឡើងជណ្តើរ ក្នុងពេលដែល ភាគីទាំង ២ សុទ្ធតែចោទប្រកាន់គ្នាទៅវិញទៅមកក្នុងដំណើរការសកម្មភាពចារកម្ម លើបណ្ដាញ internet ដោយទ្រង់ទ្រាយធំ។ នាថ្ងៃទី ១៩ ឧសភា ប្រឹក្សាតុលាកាសហរដ្ឋ អាមេរិកនៃទីក្រុង Pittsburg រដ្ឋ Pensylvania បានកាត់ទោសនាយទាហានមួយចំនួន របស់កងទ័ពប្រជាជនចិនដោយសកម្មភាពចារកម្មលើបណ្តាញ internet តម្រង់ទៅលើ បណ្ដាសម្ព័ន្ធក្រុមហ៊ុនរបស់អាមេរិកសំដៅលួចព័ត៌មានសម្ងាត់។ ប្រតិកម្មចំពោះការ ចោទប្រកាន់របស់អាមេរិកអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Jin Kang បាន ឡើងសម្លេង បដិសេធព័ត៌មាននេះហើយចាត់ទុកថា៖ នេះគឺជាការប្រឌិតដែលនឹង ធ្វើមហន្តរាយដល់កិច្ចសហប្រតិបត្តិការនិងទំនុកទុកចិត្តរវាងចិននិងអាមេរិក។ ប៉េកាំងដាស់តឿនអាមេរិកលុបចោលសំណុំរឿងពោលខាងលើ។ ទន្ទឹមនឹងនោះ ចិនក៏បានសម្រេចបញ្ឈប់សកម្មភាពរបស់ក្រុមការងារលើបណ្តាញ internet រវាងអាមេរិកនិងចិនដោយមានមូលហេតុថា៖ វ៉ាស៊ីនតោនខ្វះទំនុកទុកចិត្តក្នុង ការដោះស្រាយបណ្ដាបញ្ហាទាក់ទិនដល់សន្តិសុខលើបណ្តាញ internet

More