VOV WorldVOV World
អាមេរិកនិងចិនដំណើរការពិគ្រោះយោបល់លើកទី៤អំពីបញ្ហាអាស៊ី-ប៉ាស៊ីហ្វិក។
25/10/2012 08:36
VOV-អាមេរិកនិងចិនទើបនឹងបានដំណើរការពិគ្រោះ យោបល់លើកទី៤អំពីបណ្ដា​បញ្ហាអាស៊ី-ប៉ាស៊ីហ្វិក នៅ San Francisco-អាមេរិក។
អាមេរិកនិងចិនដំណើរការពិគ្រោះយោបល់លើកទី៤អំពីបញ្ហាអាស៊ី-ប៉ាស៊ីហ្វិក។
អនុរដ្ឋមន្ត្រីការបរទេសចិន Cui Tiankai        VOV-អាមេរិកនិងចិនទើបនឹងបានដំណើរការពិគ្រោះយោបល់លើកទី៤ អំពីបណ្ដា​បញ្ហាអាស៊ី-ប៉ាស៊ីហ្វិកនៅ San Francisco-អាមេរិក។ ភាគីទាំងពីរ បានឯកភាព​បន្ត​​តាមរយៈវេទិការនេះរក្សាទំនាក់ទំនងជិតស្និទ្ធនិងសហការក្នុង បណ្ដាបញ្ហាធំៗក្នុងដំបន់។​ តាមទីភ្នាក់ងារសារព័ត៌ Xinhua ឲ្យដឹងថា នៅវង់ ពិគ្រោះយោបល់លើកនេះ​ដោយ​ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួល បន្ទុកបណ្ដាបញ្ហាអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក Kurt Campbell និងអនុរដ្ឋមន្ត្រី ការបរទេសចិន Cui Tiankai ធ្វើសហអធិបតី។ ភាគីទាំងពីរ​បានផ្លាស់ប្តូរ មតិអំពីបញ្ហាជាច្រើនរួមមានទំនាក់ទំនងទ្វេភាគី ការទាក់ទងក្នុង​ដំបន់​និង​វិធានការជំរុញកិច្ចសហប្រតិបត្តិការដំបន់៕