អាមេរិកនិងគុយបាចាប់ផ្តើមខ្សែទូរស័ព្ទជាផ្ទាល់ឡើងវិញ
12/03/2015 06:56
(VOVworld) – នាថ្ងៃទី ១១ មិនា គុយបានិងអាមេរិកបាន ចាប់ផ្តើមជាផ្លូវការខ្សែទូរស័ព្ទ ជាផ្ទាល់ឡើងវិញរវាងប្រទេសទាំង ២។

អាមេរិកនិងគុយបាចាប់ផ្តើមខ្សែទូរស័ព្ទជាផ្ទាល់ឡើងវិញ (Image: VNA) (VOVworld) – នាថ្ងៃទី ១១ មិនា គុយបានិងអាមេរិកបានចាប់ផ្តើមជាផ្លូវការខ្សែទូរស័ព្ទ ជាផ្ទាល់ឡើងវិញរវាងប្រទេសទាំង ២។ នេះគឺជាជំហានថ្មីបំផុតក្នុងដំណើការប្រក្រតីទំ នាក់ទំនងរវាងវ៉ាស៊ីងតោននិង La Habana។ តាមអង្គភាពអាជីវកម្មទូរគមនាគមន៍រដ្ឋ របស់គុយបា ETECSA បានឲ្យដឹងថា៖ ខ្សែទូរស័ព្ទជាផ្ទាល់រវាងប្រទេសទាំង ២ ដែល ទើបនឹងបង្កើតឡើង នឹងជួយលើកកំពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធផ្សព្វផ្សាយរវាង ប្រជាជននៃប្រទេសទាំង ២។ នេះគឺជាលើកដំបូងគិតតាំងពីឆ្នាំ ១៩៩៩ ដែលខ្សែ ទូរស័ព្ទជាផ្ទាល់រវាងអាមេរិកនិងគុយបាយត្រូវបានចាប់ផ្តើមឡើងវិញនិងជាកិច្ចព្រម ព្រៀងដំបូង រវាងអាមេរិកនិងគុយបាគិតតាំងពីពេលរដ្ឋាភិបាលនៃប្រទេសទាំង ២ ប្រកាសប្រក្រតី ទំនាក់ទំនងការទូតឡើងវិញ៕
Related
More




